បេនី យ៉ាំង ដាច់ចិត្តទម្លាយរូបមួយសន្លឹកអត់ពាក់ម៉ាស អ្នកគាំទ្រឃើញលាន់មាត់សរសើរ
ជឿជាក់ថាមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមបានជ្រាបហើយថា ជាច្រើនឆ្នាំកន្លងមកនេះ បេនី យ៉ាំង កម្រនឹងបង្ហាញមុខមាត់ដោយមិនពាក់ម៉ាសណាស់ ពោលគឺ នាងតែងតែពាក់ម៉ាសគ្រប់ពេលវេលារាល់រូបភាពដែលបង្ហាញលើបណ្ដាញសង្គមរបស់នាង មិនថាទៅណាមកណានោះទេ ព្រោះនាងក៏ធ្លាប់បានប្រាប់ថា នាងមានបញ្ហាច្រមុះធ្ងន់ធ្ងរ ដែលត្រូវធ្វើការវះកាត់ព្យាបាលមិនទាន់បានជាស្អាតដូចដើមវិញ។
ប៉ុន្តែកន្លងទៅ អតីតតារាសម្ដែងស្រីរូបនេះ ក៏ធ្លាប់បញ្ចេញរូបភាពរបស់ខ្លួនដោះម៉ាសយូរៗម្ដងដែរ ដោយឃើញមានអ្នកលេងបណ្ដាញសង្គមមួយចំនួន មានការសរសើរថាប្លែកស្អាតជាងមុន រីឯអ្នកខ្លះទៀត ពេបជ្រាយជាមួយរូបសម្រស់មុខមាត់ថ្មីរបស់នាងផងដែរ។ បន្ទាប់ពីនោះ ក៏មិនដែលបានឃើញនាងបង្ហាញរូបភាពដោះម៉ាសចេញទៀតឡើយ។
ដោយឡែកស្រាប់តែថ្មីៗនេះ តារាស្រីសាច់សខ្ចីរូបនេះ បានទម្លាយរូបភាពមួយសន្លឹក ជារូបភាព Video Call ដែលនាងបង្ហាញមុខមាត់ដោយមិនបានពាក់ម៉ាសនោះទេ មហាជនអ្នកគាំទ្រឃើញហើយ ចាប់អារម្មណ៍ខ្លាំងចំពោះរូបសម្រស់របស់នាង ដោយបង្ហាញមុខមាត់ច្បាស់ៗបែបនេះ ជាពិសេសមានការលាន់មាត់សរសើរពីមហាជនគ្រប់ៗគ្នាថាច្រមុះរបស់នាង មានសភាពស្រស់ស្អាតវិញហើយ។
ពិតណាស់ បន្ទាប់ពីឃើញរូបភាពមួយសន្លឹកនេះភ្លាម ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ដែលបានចូលទៅធ្វើការខមមិនពោលពាក្យសរសើរគ្រប់គ្នាពីច្រមុះរបស់នាង ដោយអ្នកខ្លះថា៖ «ច្រមុះអូនស្អាតវិញហើយ» អ្នកខ្លះទៀតថា៖ «សប្បាយចិត្តណាស់ចេ ដែលឃេីញច្រមុះចេស្អាតមកវិញ»៕