គ្មានគូ Surprise នឹងគេ តែ Alek បានអ្នកគាំទ្រយោង លើកស្លាកអបអរខួបកំណើតលើកង់បី ជិះផ្អើលក្រុង
អាចនិយាយថាមិនដូចឆ្នាំមុនៗ សម្រាប់តារាសម្ដែងប្រុសរូបសង្ហា Alek Teeradetch ក្នុងកម្មវិធីខួបកំណើតឆ្នាំនេះ ព្រោះពុំមានសង្សាររៀបចំ និង ផ្ដល់កម្លាំងចិត្តដូចមុនទេ ដោយហេតុថាលោកបានចែកផ្លូវគ្នាបាត់ទៅហើយជាមួយតារាស្រី Toey Jarinporn កាលពីពេលកន្លងទៅ។
យ៉ាងណាមិញ ទោះបីជាគ្មានសង្សាររៀបចំឱ្យក៏ពិតមែន តែនៅថ្ងៃខួបកំណើត ១៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ តារាប្រុស Alek បានទទួលបានការ Surprise យ៉ាងធំពីសំណាក់ហ្វេនៗ អ្នកគាំទ្ររបស់លោក ដោយពួកគេបាននាំគ្នាលើកស្លាកប៉ាណូដាក់រូបតារាប្រុស Alek ចំកណ្ដាលអាគារទីក្រុងបាងកក និង ដាក់តាមកងបីយ៉ាងកក្រើក។
លើសពីនោះ ក្រុមហ្វេនៗ ក៏បាននាំគ្នាជួបជុំច្រៀង Happy Birthday ព្រមៗគ្នា តាមរយៈបណ្ដាញសង្គមយ៉ាងកក់ក្ដៅ និង រីករាយផងដែរ។ សម្រាប់ Alek បន្ទាប់ពីបានអ្នកគាំទ្ររបស់ខ្លួនយកចិត្តទុកដាក់ និង រៀបចំការ Surprise យ៉ាងធំបែបនោះមក លោកពិតមានសេចក្ដីរំភើប និង រីករាយយ៉ាងខ្លាំង ដោយលោកបានមកបង្ហោះសារអរគុណចំពោះអ្នកគាំទ្ររបស់លោកទាំងអស់ ក៏ដូចជាអ្នកដែលសហការដែលបានរៀបចំការ Surprise នេះឡើង៕