ស្ងាត់ៗ Weir និង Bella កាន់ដៃគ្នាធ្វើរឿងមួយ ផ្អើលអស់អ្នកគាំទ្រ
ដូចដែលប្រិយមិត្តបានជ្រាបស្រាប់មកហើយថា តារាសម្ដែងប្រុសរូបសង្ហា Weir Sukollawat និង តារាសម្ដែងស្រីជួរមុខ Bella Ranee គឺជាគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូ ដែលតែងតែបង្ហាញរូបភាពស្អិតល្មួតនៅលើបណ្ដាញសង្គមពុំសូវជាដាច់នោះឡើយ។ ទោះបីជាសម្ដែងនៅប៉ុស្តិ៍ផ្សេងគ្នាក៏ពិតមែន តែវាពុំជាឧបសគ្គសម្រាប់គូស្នេហ៍ដ៏ស័ក្ដិសមគូនេះដែរ។
បច្ចុប្បន្នស្ថានភាពនៃការរីករាលដាលនូវជំងឺកូវីដ-១៩ ហាក់ពុំទាន់មានភាពធូរស្បើយទេ ក្នុងនោះគេក៏ឃើញមានការចូលរួមពីសិល្បករល្បីជាច្រើនដើម្បីរួមគ្នាបរិច្ចាគថវិកាដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាជន។ ដោយឡែក ងាកទៅមើលគូស្នេហ៍តារាថៃ Weir និង Bella វិញក៏មិនឱបដៃឈរមើលដូចគ្នា ដោយថ្មីៗនេះ ពួកគេបានរួមគ្នាបរិច្ចាគថវិកាមួយចំនួនធំជូនទៅកាន់មូលិនិធិដើម្បីទិញវ៉ាក់សាំងជូនប្រជាពលរដ្ឋថៃ។
ក្នុងនោះ អ្នកទាំងពីរបានចូលរួមទឹកប្រាក់រហូតដល់ ៤២៣ ៧៩៤.១៤ បាត ដែលស្មើប្រមាណជាង ១ ម៉ឺនដុល្លារឯណោះ។ ជាមួយនឹងការជួយបរិច្ចាគ និង ចេះឈឺឆ្អាលទៅកាន់សង្គមបែបនេះ តារាស្រីប្រុសគូនេះទទួលបានការអួតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ៕