ទុក្ខជាន់ទុក្ខ! រឿងមួយទើបចប់ Pooklook មកប្រទះរឿងធ្ងន់-កមួយទៀត ត្រូវគេប្តឹងចូលប៉ុស្តិ៍
ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា មួយរយៈចុងក្រោយនេះតារាស្រី Pooklook ហាក់បីដូចជាបានជួបទុក្ខផ្ទួនៗតែម្តង មិនថារឿងស្នេហា និង រឿងនៅក្នុងគ្រួសារ ដែលត្រូវបាត់បង់ម្តាយជាទីស្រឡាញ់ដោយគ្មានថ្ងៃត្រឡប់នោះ។
កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១ កន្លងមកនេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃមួយថា តារាស្រី Pooklook ត្រូវក្រុមហ៊ុនមួយដែលនាំចូលថ្នាំ សិនសែ ព្យាបាលកូវីដ-១៩ បានដាក់ពាក្យបណ្តឹងលើរូបនាង បន្ទាប់ពីនាងបានបង្ហោះលក់ថ្នាំ សិនសែ នោះនៅលើគណណី IG ផ្ទាល់ខ្លួន ទាំងមិនទាន់ទទួលបានការអនុញ្ញាតពីក្រុមហ៊ុនឱ្យមានការផ្សព្វផ្សាយលក់នៅលើបណ្តាញសង្គម ឬ នៅទីសាធារណៈ បើទោះបីជាថ្នាំ សិនសែ នោះ ត្រូវបាននាងយកទៅចុះបញ្ជិកាក្រសួងពាណិជ្ជកម្មហើយក៏ដោយ។ ទង្វើរបស់តារាស្រី Pooklook នេះត្រូវបានខាងក្រុមហ៊ុនចោទប្រកាន់ថា នាងល្មើសនឹងកម្មសិទ្ធិនាំចូល ។
យ៉ាងណាមិញ ក្រោយខាងក្រុមហ៊ុនថ្នាំ សិនសែ បានដាក់ពាក្យបណ្តឹងទៅលើតារាស្រី Pooklook ភ្លាមៗតារាស្រីរូបនេះក៏មិនបាននៅស្ងៀមដែរ ដោយនាងបានចេញមុខបង្ហោះសារយ៉ាងដូច្នេះថា៖ « សម្រាប់ព័ត៌មានដែលថា ក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងនោះ វាជាការយល់ច្រឡំតែប៉ុណ្ណោះ ហើយនាងក៏មិនមានជាប់ពាក់ព័ន្ធក្នុងរឿងទាំងអស់នោះដែរ ខាងក្រុមហ៊ុននឹងចេញបកស្រាយនៅឆាប់ៗនេះ»។
គួរបញ្ជាក់ផងដែរថា រឿងរ៉ាវបន្តយ៉ាងណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ បើទោះបីជាតារាស្រី Pooklook បានចេញមុខបញ្ចាក់ថា នាងមិនមានជាប់ពាក់ព័ន្ធនឹងរឿងនោះក៏ដោយ៕
ប្រភព៖ daradaily