៥ ចំណុច របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលអ្នកចម្រៀងស្រករក្រោយមិនអាចប្រជែងបាន
គ្មានមហាជនអ្នកគាំទ្រខ្មែរណាម្នាក់ដែលពុំស្គាល់កំពូលតារាចម្រៀងជួរមុខប្រចាំប្រទេស លោក ព្រាប សុវត្ថិ នោះទេ ។ មិនត្រឹមតែអ្នកគាំទ្រក្នុងស្រុកប៉ុណ្ណោះ ទេ ដែលស្រឡាញ់ពេញចិត្ត និង គាំទ្រចំពោះលោក សូម្បីមហាជនក្រៅប្រទេសក៏ស្គាល់ និង គាំទ្រតារាប្រុសរូបនេះច្រើនដែរ ។
ជាការពិត ប្រឡូកចូលក្នុងវិស័យសិល្បៈប្រមាណជា ៣០ ឆ្នាំ លោក ព្រាប សុវត្ថិ បានក៏សាងកេរ្តិ៍របស់ខ្លួនយ៉ាងរីកសុសសាយទូទាំងប្រទេស ។ មិនត្រឹមជាតារាដួងចិត្តរបស់មហាជន តារាប្រុសរូបនេះក៏ត្រូវបានគេចាត់ទុកជាតារាលំដាប់សេដ្ឋីម្នាក់ក្នុងប្រទេសកម្ពុជាផងដែរ ។
ទន្ទឹមនឹងការឈរជើងមកទល់សព្វថ្ងៃនេះ គេឃើញថាទោះបីជាមានតារាថ្មីរីកព្រោងព្រាត ក៏គ្មានតារាណាម្នាក់អាចប្រជែងប្រជាប្រិយភាពរបស់លោកបានដែរ នេះក៏ព្រោះតែតារាប្រុសលោក ព្រាប សុវត្ថិ មានចំណុច ៥ នេះ ៖
១. ជាតារាដែលមិនធ្លាប់មានរឿងអាស្រូវក្នុងវិស័យសិល្បៈ
២. មានអាយុជាង ៤០ ឆ្នាំហើយនៅតែសង្ហា និង មានសមត្ថភាពខ្ពស់
៣.ជាកំពូលតារាចម្រៀងដែលមានបទល្បីច្រើនជាងគេ ក្នុងប្រទេស រហូត ៣០០០ បទ
៤. ជាតារាប្រុសគំរូមានសីលធម៌ សុជីវធម៌ល្អទាំងការរស់នៅ និង អាជីព
៥. ទទួលបានតម្លៃខ្លួនខ្ពស់នៅពេលចេញច្រៀងម្ដងៗ