កក់ក្ដៅណាស់! ឱក សុគន្ធកញ្ញា សរសើរស្វាមីពេញៗមាត់ សូម្បីតែរឿងនេះ ក៏ធ្វើសម្រាប់គ្រួសារ
គិតមកទល់ពេលនេះ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានចូលរោងការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយប្អូនប្រុសថៅកែហង្សមាស លោក អ៊ឹង សុខលី អស់រយៈពេលជាង ២ ឆ្នាំទៅហើយ ។
បន្ទាប់ពីបានរៀបការចាប់ដៃគ្នាសាងគ្រួសារ អ្នកនាងទទួលបានចំណងដៃកូនប្រុសដំបូងដ៏គួរឱ្យក្នាញ់ខ្លាំងម្នាក់ ឈ្មោះ អ៊ឹង បញ្ញាបុត្រ ដែលកាន់តែបន្ថែមនូវសុភមង្គល និង ភាពកក់ក្ដៅយ៉ាងពេញទំហឹងក្នុងគ្រួសារ ដែលមានប៉ា ម៉ាក់ និង កូនប្រុស ធ្វើឱ្យអ្នកគាំទ្រជាច្រើនស្ញប់ស្ញែងសេចក្ដីសុខពួកគេយ៉ាងខ្លាំង ។
ជាក់ស្ដែង មហាជនមួយចំនួន អាចនឹងមិនធ្លាប់ដឹងថានៅពីក្រោយរូបភាពពោរពេញដោយសុភមង្គលនៃគ្រួសារដ៏សែនកក់ក្ដៅរបស់ កំពូលតារាចម្រៀងស្រីរូបនេះ មានការបង្ហាញនូវសេចក្ដីស្រឡាញ់ក្នុងសមាជិកគ្រួសារបែបណា និង មើលថែគ្រួសារបែបណានោះ ។
ដោយឡែក ថ្មីៗនេះ លើបណ្ដាញសង្គម TikTok អ្នកគាំទ្ររបស់តារាស្រីរូបនេះ បានបញ្ចេញវីដេអូមួយ ឃើញថា ឱក សុគន្ធកញ្ញា បានលើកសរសើរអួតពីស្វាមីពេញៗមាត់ពីទង្វើ ដែលស្វាមីរបស់អ្នកនាងបានធ្វើចំពោះគ្រួសារសព្វថ្ងៃនេះ ។ ជាមួយនឹងការសរសើរនេះ បានឱ្យដឹងថា ស្វាមីរបស់អ្នកនាង ពិតជាស្វាមីដែលមិនត្រឹមតែពូកែកាន់កាប់ការងាររកស៊ីខាងក្រៅនោះទេ ថែមទាំងចេះមើលថែគ្រួសារបានយ៉ាងល្អ ដែលសព្វថ្ងៃស្វាមីរបស់អ្នកនាងនៅផ្ទះជួយការងារភរិយា មើលថែកូន និង អាចចេះធ្វើម្ហូបពូកែជាងអ្នកនាងទៅទៀត ។
ទន្ទឹមនឹងនេះ ក្រឡេកទៅមើលមហាជនវិញ បន្ទាប់ពីបានឃើញវីដេអូនេះហើយ កាន់តែបង្ហាញនូវចិត្តលួចច្រណែន និង ស្ញប់ស្ញែងចំពោះគ្រួសារតូចរបស់ តារាចម្រៀងស្រីរូបនេះ ព្រមទាំងបានជូនពរឱ្យកាន់តែទទួលបានក្ដីសុខក្នុងគ្រួសារថែមទៀត ៕
សូមទស្សនាវីដេអូខាងក្រោម៖
@aoksokunkanhafan1ប្ដីល្អ💖😂♬ សំឡេងដើម – SokunKanha