ក្រោយផ្ទុះរឿងល្បួងបោកលុយស្រីៗ ពេលនេះ Lucas អង្គុយនៅមិននឹងទេ ចេញមុខធ្វើរឿងនេះភ្លាម
ការផ្ទុះអាស្រូវរឿងល្បួងបោកចិត្តស្រីៗឱ្យទិញរបស់ប្រ៊េនឱ្យខ្លួន របស់តារាប្រុស Lucas សមាជិកក្រុម NCT កំពុងតែបញ្ឆេះភាពឆាបឆួលចង់ដឹងការពិតនៅក្នុងអារម្មណ៍របស់អ្នកគាំទ្រមិនតិចនោះទេ ។ ឥឡូវនេះ Lucas ជាសាមីខ្លួនបានចេញមុខមកបកស្រាយទទួលកំហុស ព្រមទាំងសុំទោសជាសារធារណៈហើយ ។
តារាប្រុសរូបនេះ បានផុសសុំទោសសារវែងអន្លាយនៅក្នុងបណ្តាញ IG របស់លោកថា ខ្លួនពិតជាសុំទោសចំពោះទង្វើរមិនគប្បីទាំងនេះ ជាពិសេសសុំទោសទៅកាន់អ្នកគាំទ្រ ដែលលោកបានធ្វើឱ្យខកចិត្ត ព្រមទាំងបានបំផ្លាញក្តីស្រឡាញ់គាំទ្ររបស់ពួកគេ ។ លោកក៏បានងាកទៅមើលពីកំហុសទាំងនោះផងដែរ វាពិតជាខុសខ្លាំងណាស់ ។
ដូច្នេះដើម្បីមិនឱ្យមានរឿងដូចនេះកើតឡើងម្តងទៀត លោកនឹងសម្រេចផ្អាកការងារសិល្បៈទាំងអស់ ដើម្បីយកពេលងាកមកសម្លឹងគិតពីទង្វើរបស់ខ្លួនឡើងវិញ ។ ចុងក្រោយ លោកក៏បានធ្វើការសុំទោសទៅកាន់សមាជិករួមក្រុម ក្រុមហ៊ុនផលិតកម្ម ដៃគូកុងត្រា ក៏ដូចជាក្រុមការងារទាំងឡាយផងដែរ ដែលលោកបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការណាមួយ ។
យ៉ាងណាមិញ ផលិតកម្ម SM ក៏បានចេញមុខមកបញ្ជាក់បន្ថែមពីការសម្រេចផ្អាកការងារសិល្បៈរបស់ សមាជិក NCT រូបនេះផងដែរថា លោកនឹងត្រូវផ្អាកពិតប្រាកដមែន ៕
ប្រភព៖ ALL KPOP