ក្តៅៗ! ហេតុផលពិត Mick និង Bow បែកគ្នា ធ្លាយបណ្តើរៗហើយ ក្រោយផ្ទុះការវែកញែកនេះឡើង
អស់រយៈពេល ៦ ថ្ងៃទៅហើយ ដែលអ្នកគាំទ្រមិនអស់ចិត្តជុំវិញរឿងរ៉ាវចែកផ្លូវគ្នារវាងតារាប្រុស Mick និង តារាសម្ដែងស្រី Bow Maylada បន្ទាប់ពីអ្នកទាំងពីរបានប្រកាសជាសារធារណៈបញ្ចប់ទំនាក់ទំនងស្នេហានឹងគ្នា ជាមួយនឹងហេតុផលមិនចុះសម្រុងគ្នា និង ការគិតមិនដូចគ្នានោះ ។
ស្របគ្នានឹងរឿងរ៉ាវនេះនៅតែជាចំណោទមិនអស់ចិត្តនោះ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ នេះ មានអ្នកគាំទ្រម្នាក់បានចេញមុខបង្ហោះសារនៅក្នុងផេកមួយ ហាក់បីដូចជាបន្ទោសខាងស្រីទាំងស្រុង ដោយនិយាយថា ជុំវិញការបែកគ្នានោះ គឺខាងស្រីនៅក្មេង ឯការនិយាយស្តីមិនពីរោះ ព្រោះភាគច្រើនមនុស្សប្រុសចូលចិត្តមនុស្សស្រីសម្តីស្រទន់ ផ្អែមល្ហែម ដូច្នេះចង់ឱ្យនាងកែប្រែចរិតទាំងនោះ ។
ទន្ទឹមនឹងការបង្ហោះនោះដែរ ស្រាប់តែមានអ្នកគាំទ្រម្នាក់ទៀតចូលទៅខមមិនតបថា «មិនទាក់ទងទៅនឹងការនិយាយស្តីនោះទេ ខ្ញុំយល់ថាខាងស្រីទន់ភ្លន់គួរឱ្យស្រឡាញ់ហើយ តែដោយសារតែខាងប្រុសធ្វើអ្វីមិនមែនជាខ្លួនឯង កន្លងមកខាងប្រុសក៏មិនដែលឃើញទាក់ទងអ្នកណាបានយូរដែរ ដោយសារតែស្តាប់តាមបញ្ជាអ្នកគ្រប់គ្រងពេក គេឱ្យទាក់ទងអ្នកណា គឺអ្នកនឹង បែកអ្នកណាគឺបែកអ្នកនឹង» ។
ក្រោយពីបានឃើញការបង្ហោះវែកញែកពីរឿងរ៉ាវបែកគ្នារបស់ខ្លួននេះឡើងពីសំណាក់អ្នកគាំទ្រ ភ្លាមនោះស្រាប់តែតារាស្រី Bow Maylada ក៏បានចេញមកតបខមមិនវិញថា «និយាយត្រូវទាំងអស់» ។
ជុំវិញរឿងរ៉ាវបែកបាក់រវាងគូស្នេហ៍របស់អ្នកទាំងពីរ បើទោះបីជាកន្លងមកម្នាក់ៗចេញមុខបញ្ជាក់ហើយក្តី តែពេលនះហាក់បីដូចជាកាន់តែធ្វើឱ្យមហាជនមានចម្ងល់កាន់តែខ្លាំងទៀត បន្ទាប់ពីឃើញតារាស្រី Bow Maylada ឆ្លើតតបទៅកាន់អ្នកគាំទ្របែបនោះ ៕
ប្រភព៖ Nineenterain