ផលិតកម្ម YG ទម្លាយរូប Poster ចម្រៀងទោលដំបូងរបស់ Lisa អ្នកគាំទ្ររំភើបស្ទើរហើបគូទ
អ្នកគាំទ្ររំភើបជ្រួលច្របល់មិនស្ទើរឡើយ បន្ទាប់ពីស្ងាត់ៗផលិតកម្ម YG បានមកបញ្ញាក់អារម្មណ៍ដោយទម្លាយរូប Poster មួយសន្លឹកនៃអាល់ប៊ុមចម្រៀងទោលដំបូងរបស់កំពូលតារាស្រី Lisa នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ។
អ្វីដែលរឹតធ្វើឱ្យរំភើបថែមទៀតនោះ គឺអាល់ប៊ុមចម្រៀងទោលរបស់ កូនពៅ BLACKPINK រូបនេះ មើលទៅហាក់ដូចជាមានស្ទីលទាក់ទាញប្លែក ខុសពីសមាជិកមុនៗមិនតិចនោះទេ ។
លើសពីនេះទៅទៀត បើសង្កេតតាមរយៈរូបនេះ គេឃើញថាចម្រៀងមួយនេះ ពិតជាមានបង្កប់ស្ទីលអាថ៌កំបាំងរញ្ជួយបេះដូងជាក់ជាមិនខាន ដោយម្ចាស់ខ្លួននៅក្នុងរូប មានការតុបតែងខ្លួនប្លែក ជាមួយដៃសុទ្ធតែមានជាប់ខ្នោះថែមទៀតផង ។
យ៉ាងណាមិញ អ្នកគាំទ្រជុំវិញពិភពលោក កំពុងតែនាំគ្នារំភើបរីករាយចំពោះការបញ្ចេញអាល់ប៊ុមទោលរបស់ស្រីស្រស់តារាសំណព្វ Lisa ខ្លាំងណាស់ ព្រោះពួកគេបាននឹកទន្ទឹងស្ទើរអត់មិនបានជាយូរមកហើយ ៕
ប្រភព៖ ALL KPOP