អីយ៉ាស់! ស្រីស្អាត JOY សមាជិក Red Velvet កំពុងទាក់ទងស្នេហ៍នឹងតារាប្រុស Crush ហើយ
លែងស្ពាយឈ្មោះ Single ហើយ ពេលនេះស្រីស្រស់ Joy សមាជិកក្រុម Red Velvet កំពុងតែមានទំនាក់ទំនងស្នេហាល្អូកល្អិន ជាមួយតារាចម្រៀងទោល Crush ។
តាមសារព័ត៌មាន Sports Chosun បានឱ្យដឹងថា ទាំងគូនេះបានចាប់ផ្តើមមានចិត្តលើគ្នា បន្ទាប់ពីពួកគេបានសហការចេញចម្រៀងរួមគ្នា កាលពីខែឧសភា ឆ្នាំ ២០២១ កន្លងទៅ ។ តាមពិតទៅ ក្រោយពីបញ្ចប់ការសហការ អ្នកទាំងពីរបានទាក់ទងរាប់អានគ្នាជាមិត្តធម្មតាប៉ុណ្ណោះ តែក្រោយមកក៏ចាប់ផ្តើមមានអារម្មណ៍ល្អទៅលើគ្នាទៅវិញទៅមក រួចក៏សម្រេចទាក់ទងគ្នាជាគូសង្សារតែម្តង ។
គេបានឱ្យដឹងទៀតថា អ្នកទាំងពីរជាអ្នកចូលចិត្តចិញ្ចឹមសត្វ ទើបជារឿយៗពួកគេតែងតែណាត់បណ្តើរឆ្កែដើរលេងជាមួយគ្នាថែមទៀតផង ។ យ៉ាងណាមិញ ផលិតកម្មរបស់ភាគីសងខាង ក៏បានចេញមុខបញ្ជាក់ហើយថា ពួកគេពិតជាកំពុងទាក់ទងគ្នាពិតមែន ៕
ប្រភព៖ KOREA BOO