ធ្ងន់ហើយ! Kris ត្រូវសមាគមសិល្បៈប្រចាំប្រទេសចិន ចេញមុខថ្កោលទោសផាំងៗបែបនេះ
តារាប្រុសល្បីប្រចាំប្រទេសចិន លោក Kris Wu ត្រូវបានតុលាការសម្រេចឃាត់ខ្លួនជាផ្លូវការនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ ទាក់ទងនឹងបទរំលោភសេពសន្ថវៈជាច្រើនករណី។ ក្រោយពីរូបលោក បានស្ថិតក្រោមការឃុំខ្លួន និងស៊ើបអង្កេតសួរចម្លើយរបស់ប៉ូលិសក្រុង អស់រយៈពេលជាងពីរសប្តាហ៍។
ជុំវិញការចាប់ខ្លួនរបស់ តារាប្រុសវ័យក្មេងរូបនេះនេះ ក្នុងនោះ សមាគមសិល្បៈប្រចាំប្រទេសចិន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និង ទេសចរណ៍ ក៏បានចេញមុខមកធ្វើការថ្កោលទោសទៅលើ Kris ផងដែរ នៅក្នុងបណ្តាញ Weibo របស់ខ្លួន។ លើសពីនេះ សមាគមដដែល ក៏បានធ្វើការព្រមានទៅតារាផ្សេងៗទៀត ព្រមទាំងផលិតកម្មនានាផងដែរ ក្នុងន័យឱ្យចេះដឹងពីច្បាប់ទម្លាប់ ក៏ដូចជាសុជីវធម៌ជាតារា។
ក្នុងបណ្តាញ Weibo សមាគមន៍សិល្បៈបានលើកឡើងពីភាពមិនពេញចិត្តចំពោះទង្វើរបស់ Kris ដូចនេះថា «ក្នុងនាមជាអ្នកសិល្បៈមួយរូប គេមិនបានប្រើប្រាស់សមត្ថភាព និងការងាររបស់ខ្លួនដើម្បីផ្សព្វផ្សាយលើកតម្កើងវប្បធម៌ចិននោះទេ តែបែរជាថែមហ៊ានមាក់ងាយមើលរំលងតម្លៃ ក៏ដូចជាការទទួលខុសត្រូវក្នុងសង្គមទៀត។ គេបានរំលោភលើច្បាប់ ដោយបង្កឱ្យមានឥទ្ធិពលអាក្រក់ដែលមិនងាយរលុបពីសង្គមបានឡើយ។ ពួកយើង ពិតជាមិនអាចទទួលយកទង្វើមិនគប្បីបែបនេះបាននោះទេ»។
យ៉ាងណាមិញ ក្នុងករណីដូចបញ្ហា Kris នេះ បើតាមច្បាប់នៅប្រទេសចិន អាចនឹងជាប់ពន្ធធនាគារពី ១០ ឆ្នាំ ឬ រហូតដល់មួយជីវិត ឬ បើធ្ងន់ខ្លាំងអាចនឹងត្រូវប្រហារជីវិតផងក៏ថាបាន ប្រសិនបើតុលាការរកឃើញសខ្មៅកាន់តែស៊ីជម្រៅជុំវិញរឿងនេះ៕
ប្រភព៖ SCMP