ព្រះអើយ! អាយុ ៦៣ ឆ្នាំហើយ តារាជើងចាស់ Madonna នៅខ្ញង់ស្អាតជាងក្រមុំ ២០ ឆ្នាំទៀត
មិនគួរឱ្យជឿឡើយថា កំពូលតារាចម្រៀង និង តារាសម្តែងជើងចាស់របស់អាមេរិក នារីសាច់ចាំ Madonna ឆ្នាំនេះ ឈានចូលវ័យ ៦៣ ឆ្នាំហើយ ប៉ុន្តែសម្រស់នៅស្រស់បំព្រងដូចផ្ការីក ធ្វើឱ្យអ្នកផងសឹងច្រឡំថាទើបតែអាយុជាង ២០ ឆ្នាំទៅវិញ។
តារាជើងចាស់រូបនេះ បានឈានចូលវ័យ ៦៣ ឆ្នាំ ពេញៗតែម្តង កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៦ កន្លងទៅ។ តាមរយៈការបង្ហោះរូបភាពមួយចំនួននៅក្នុងបណ្តាញ IG របស់នាង គេឃើញថានារីសាច់ចាំម្នាក់នេះ បានចំណាយពេលវេលាឆ្លងខួបកំណើតរបស់ខ្លួនយ៉ាងកក់ក្តៅផ្អែមល្ហែម ជាមួយនឹងមិត្តប្រុសវ័យ ២៧ ឆ្នាំ ព្រមទាំងកូនៗផងដែរ។
ក្នុងនោះ Madonna ហាក់មានសម្រស់លេចធ្លោទាក់ភ្នែកខ្លាំងណាស់ ជាមួយនឹងសក់ពណ៌ទង់ដែង អមជាមួយការផាត់មុខបែកស៊ិចស៊ី សមទៅនឹងរ៉ូបពណ៌ផ្ទៃមេឃយ៉ាងប្លែកភ្នែក។ មើលមិនដឹងសោះឡើយ ថានាងកំពុងស្ថិតក្នុងវ័យ ៦៣ ឆ្នាំទៅហើយ។
យ៉ាងណាមិញ ស្រីស្រស់រូបនេះ ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់នោះទេ នូវការចេះតុបតែងខ្លួន ថែរក្សាសម្រស់ ក៏ដូចជាសុខភាពបានល្អយ៉ាងនេះ បើទោះបីវ័យកាន់តែខិតទៅមុខយ៉ាងណាក៏ដោយ៕
ប្រភព៖ HOLLYWOOD STARS