តារាប្រុស ១០ ដួង ធ្លាប់ឆ្លងកាត់មុខកាំបិតកែសម្ផស្ស រហូតដូរមុខ ១៨០ ដឺក្រ
ប្រិយមិត្តដែលនិយមគាំទ្រតារាថៃ ប្រាកដជាបានដឹងមកហើយថា មានតារាស្រីមិនតិចនោះទេ ដែលធ្លាប់ឆ្លងកាត់ការកែសម្ផស្សដើម្បីកែប្រែនូវចំណុចខ្វះខាតរបស់ពួកគេ។ តែអ្វីដែលចាប់អារម្មណ៍មិនមែនមានតែតារាស្រីប៉ុណ្ណោះទេ ដែលហ៊ានប្រកាសថាធ្លាប់ឆ្លងកាត់មុខកាំបិតកែសម្ផស្ស តែតារាប្រុសថៃទាំងនេះ ក៏មិនញញើតក្នុងការប្រាប់ទស្សនិកជនថា ធ្លាប់កែសម្ផស្សផងដែរ។ ខាងក្រោមនេះ ជាតារាប្រុស ១០ ដួង ដែលមិនលាក់លៀមក្នុងការប្រាប់អ្នកគាំទ្រថាធ្លាប់កែសម្ផស្ស។
១. DJ Push
DJ Push ធ្លាប់ឆ្លងកាត់ការវះកាត់ត្របកភ្នែកបន្តិច តែបានធ្វើឱ្យទម្រង់ភ្នែករបស់លោកស្រស់ស្អាតជាងមុខ និង ប្លែកខ្លាំង។
២. Toey Pongsakorn
តារាប្រុស Toey Pongsakorn ធ្លាប់វះកាត់ត្របកភ្នែកពីរជាន់ រហូតប្រែសម្រស់ស្ទើរតែមើលលេងចង់ស្គាល់។
៣. Kan Kantathavorn
តារាប្រុសលោក Kan Kantathavorn ធ្លាប់បានវះកាត់កែច្រមុះ ដើម្បីបន្ថែមភាពជឿជាក់លើផ្ទៃមុខ ទាក់ទាញមន្តស្នេហ៍បន្ថែម។
៤. Bie
ចំណែកឯតារាប្រុសរូបសង្ហា Bie វិញ លេងឈុតធំតែម្ដង គឺ កែច្រមុះ និង ពត់ធ្មេញ រហូតធ្វើសម្រស់់កាន់តែស្រស់សង្ហា នារីៗឃើញហើយបាក់ស្រឹបៗ។
៥. Thakoon Karntip
Thakoon Karntip ចំណាយលុយធ្វើដំណើរទៅវះកាត់ធ្វើច្រមុះរហូតដល់ទៅ ២ ដងនៅប្រទេសកូរ៉េ ពេលនេះឃើញហើយលង់តែម្តង។
៦. Denkhun ngamnet
តារាសាច់ដុំធំៗលោក Denkhun ngamnet ក៏មិនចាញ់តារាប្រុសឯទៀតដែរ លោកសុខចិត្តជះលុយ ហោះទៅកូរ៉េដើម្បីកែច្រមុះ។ពេលនេះប្រើប្រៀបធៀបពីសម្រស់មុនកែច្រមុះ និង ក្រោយកែ គឺដូចមនុស្សពីរនាក់ផ្សេងគ្នា។
៧. Chane Nutthawat
លោក Chane Nutthawat ធ្លាប់ឆ្លងកាត់ការធ្វើច្រមុះដូចតារាប្រុសឯទៀតដែរ រហូតធ្វើឱ្យលោកក្លាយជាបុរសសង្ហាម្នាក់ នៅក្នុងរង្វង់សិល្បៈថៃ ។
៨. Siwat
ពិធីករសម្បូរវោហារ លោក Siwat ធ្លាប់វះកាត់កែទម្រង់មុខ និង ធ្វើច្រមុះ ដើម្បីទទួលបានមុខមាត់ថ្មីសង្ហាប្លែក ស្រីៗឃើញហើយមិនសរសើរមិនបានតែម្តង។
៩. Art Phasut
ចំណែក លោក Art Phasut វិញ ធ្លាប់វះកាត់កែត្របកភ្នែក ដើម្បីមើលទៅឱ្យមានភាពទាក់ទាញ។
១០. Ohm Atshar
តារាប្រុសរូបសង្ហា Ohm Atshar មុននឹងមានមុខមាត់ប្លែកសង្ហាដូចពេលនេះ លោកក៏ធ្លាប់ឆ្លងកាត់ការវះកាត់ចំនួន ២ ដង គឺ ច្រមុះ និង ភ្នែក។ យ៉ាងណាមិញ ក្រោយវះកាត់ហើយ លោកមានសម្រស់ប្លែកខុសពីរូបដើមស្ទើរមិនគួរឱ្យជឿ។
ប្រភព៖ Kapook