ជាកំពូលតារាទៅហើយ Jennie ជិះឡានទំនើប តម្លៃញាក់សាច់មិនធម្មតា
អ្នកគាំទ្រមួយចំនួន បានកំពុងនាំគ្នាគ្រវីក្បាលសរសើរមិនតិចឡើយ ក្រោយបានដឹងពីស៊េរី និង តម្លៃឡានទំនើបដែលជាកម្មសិទ្ធរបស់ស្រីស្រស់ Jennie សមាជិកក្រុមនារីល្បី BLACKPINK ដែលនាងកំពុងជិះសព្វថ្ងៃ។
កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ស្រីតូចច្រឡឹង Jennie បានទម្លាយរូបភាពមួយចំនួននៅក្នុងបណ្តាញ IG ដែលក្នុងនោះមានរូបនាងកំពុងអង្គុយក្នុងឡានរបស់ខ្លួន។ ជាចៃដន្យនាងក៏បានបង្ហាញផ្ទៃខាងក្រោយរបស់វាបន្តិចបន្តួច។ ឃើញដូចនេះ អ្នកគាំទ្រ ក៏ដូចជាមហាជន ក៏បានចាប់ផ្តើមផ្ទុះចម្ងល់ចង់ដឹងនូវស៊េរីឡានរបស់នាងភ្លាមៗតែម្តង ព្រោះគ្រាន់តែសង្កេតមើលទៅឡាននេះ មិនមែនជាម៉ាកធម្មតានោះទេ។
បើតាមប្រភពព័ត៌មាននៅក្នុងប្រទេសកូរ៉េបានឱ្យដឹងថា រថយន្តទំនើបទាន់សម័យដែលតារាស្រីវ័យក្មេងកំពុងតែជិះនេះ គឺជាម៉ាក Porsche ម៉ូដែល Turbo 911 S។ ចំណែកឯ តម្លៃវិញ ក៏មិនធម្មតាដែរ គឺមានតម្លៃ ចាប់ពី ២០៣ ៥០០ ដុល្លារ ទៅ ២៧៣ ៦១០ ដុល្លារឯណោះ។
យ៉ាងណាមិញ មហាជនពិតជាទ្រាំអត់ច្រណែនមិនបានឡើយ នូវជីវិតដ៏ឡូយឆាយរបស់សមាជិក BLACKPINK រូបនេះ ព្រោះមិននឹកស្មានថា ទើបតែវ័យ ២៥ ឆ្នាំសោះ នាងក្លាយជាបុគ្គលដែលជោគជ័យដល់ម្លឹងទៅហើយ៕
ប្រភព៖ ALL KPOP