
ទម្លាយមុខតារា K-Pop ល្បីៗ ១០ រូប ដែលមានជំនាញពិសេសមួយនេះដូចគ្នា ក្រៅពីអាជីពសិល្បៈ
ក្រៅពីសម្រស់ជាទីចាប់ចិត្តចាប់បេះដូងហើយ តារាប្រុសស្រីទាំងអស់ ក៏រមែងមានជំនាញទេពកោសល្យ និង សមត្ថភាពសិល្បៈផ្សេងៗគ្នាផងដែរ ដែលភាគច្រើនគេឃើញមានការច្រៀង ការរាំ ការរ៉េប ការនិពន្ធចម្រៀង ជាដើម ។
យ៉ាងណាមិញ ក៏មានតារាមួយចំនួនមើលទៅហាក់មានទំនោរទៅកាន់សិល្បៈលើសពីគេបន្តិច ដោយក្រៅពីជំនាញខាងលើ អ្នកខ្លះក៏មានជំនាញជាមួយការគូរគំនូរ ការច្នៃឌីស្សាញផ្សេងៗ ដែលតម្រូវឱ្យមានការប្រើគំនិតស្រមើស្រមៃ ។ តស់! មកមើលតារាប្រុសស្រីទាំង ១០ រូប ដែលមានទឹកដៃខាងគំនូរទាំងអស់គ្នា ៖
១. Mino
សមាជិកក្រុម WINNER រូបនេះ ប្លែកស្ទើរមួយចប់ តាំងពីស្ទីលតែងខ្លួន រហូតមកដល់ស្ទីលគូរគំនូរទៅទៀត ។ ជារឿយៗ គេតែងឃើញតារាប្រុសរូបនេះ ប្រើប្រាស់ពេលវេលាបែបស្រមើស្រមៃទៅលើការគូររូបជានិច្ច ។ លើសពីនេះទៅទៀត គំនូររបស់លោកត្រូវគេបានបញ្ជូនទៅដាក់តាំងឱ្យទស្សនានៅក្នុងស្រុកជាញឹកញាប់ និង កាលពីឆ្នាំ ២០២០ កន្លងទៅ គំនូរខ្លះរបស់លោក ក៏ថែមទាំងត្រូវបានបញ្ចូនទៅតាំងនៅសារមន្ទីរសិល្បៈនាទីក្រុង London ប្រទេសអង់គ្លេសថែមទៀតផង ។
២. Ten
ក្រៅពីមានជំនាញគូរគំនូរយ៉ាងប្លែកភ្នែកនៅលើក្រដាសហើយ ប្រុសស្អាតសមាជិក NCT ម្នាក់នេះ មានគំនិតច្នៃគូរនៅលើសម្លៀកបំពាក់ថែមទៀតផង ដែលមើលទៅពិតជាស្អាតទាន់សម័យគួរឱ្យទាក់ទាញខ្លាំងណាស់ ។
៣. Kevin
សមាជិក THE BOYZ ឯណោះវិញ ក៏មិនអន់ប៉ុន្មានដែរ មិនត្រឹមតែពូកែគូរគំនូរផ្ទាល់ដៃនោះទេ លោកថែមទាំងពូកែខាងគំនូរឌីជីថលថែមទៀតផង ។ ភាគច្រើន គេតែងឃើញលោកគូររូបតារាដែលខ្លួនស្រឡាញ់ ដូចជា Beyonce, Bellie Eilish ជាដើម តែលោកក៏បានគូរគំនូរពីការច្នៃប្រឌិតខ្លួនឯងផងដែរ ។
៤. Hyunjin
អត់សរសើរមិនបានឡើយ នូវសមាជិក STRAY KIDS រូបនេះ លោកពិតមានទឹកដៃល្អណាស់ ក្នុងការគំនូរនីមួយៗ ដែលមើលទៅដូចជារូបភាពពិតតែម្តង ។
៥. Renjun
សមាជិក NCT ម្នាក់នេះ អាចគូរបានទាំងគំនូរផ្ទាល់ដៃ និង ឌីជីថល ដែលមើលទៅពិតជាស្រស់ស្អាតរំលេចភាពច្នៃប្រឌិតណាស់ ។
៦. Seulgi
គ្រាន់តែមើលទៅគំនូរ ក៏ដឹងដែរថា ស្រីស្រស់សមាជិក RED VELVET រូបនេះ ពិតមានភាពទេពកោសល្យ និង ភាពស្រមើស្រមៃខ្ពស់មិនតិចឡើយ ដែលអាចឱ្យនាងបញ្ចេញតាមរយៈគំនូរប្លែកស្អាតទាំងនេះ ។
៧. THE8
សមាជិក SEVENTEEN ម្នាក់នេះវិញ ស្ទីលហ្វេសសិនក៏អ៊េម ចំណែកការគូរគំនូរក៏ទាក់ភ្នែកមិនចាញ់គ្នាឡើយ ។
៨. JungKook
កូនពៅក្រុម BTS ម្នាក់នេះ ពិតមានទេពកោសល្យមួយរយមុខក្នុងខ្លួន ។ លោកពិតជាពូកែខាងគំនូរស្ទើរគ្រប់ទម្រង់ ដែលធ្វើឱ្យអ្នកគាំទ្រកាន់តែស្រឡាញ់ស្ទើរលេប ។
៩. Rose
ក្រៅពីសំឡេងក្រអួនក្រអៅចាក់ដោតបេះដូង ស្រីស្អាត ROSE ក៏មានជំនាញគូររូបទាំងនេះទៅទៀត ធ្វើឱ្យអ្នកគាំទ្រកាន់លង់នឹងសម្រស់ និង សមត្ថភាពរបស់នាងតែម្តង ។
១០. G Dragon
អ្នកណាមិនស្គាល់ G-Dragon បុរសសង្ហាកំពូលស្នេហ៍ ពូកែមួយចប់ មិនថាក្នុងសិល្បៈទម្រង់ណា ។ ប្រុសស្អាត GD ចេះទាំងគំនូរផ្ទាល់ដៃ ធ្លាយរហូតដល់ការឌីហ្សាញថែមទៀតផង ៕
ប្រភព៖ KOREA BOO