អាយុទើប ៣៣ឆ្នាំ Rihanna សល់លុយចាយ ៥០ ជាតិមិនអស់ ដោយសារប្រើក្បាច់នេះ
Rihanna គឺជាតារាចម្រៀងស្រីផ្នែកប៉ុបដ៏ល្បីបំផុតរបស់អាមេរិក។ ក្នុងឆ្នាំនេះ ស្រីស្រស់ Rihanna មានអាយុ ៣៣ ឆ្នាំហើយ។
ដោយឡែក បើនិយាយពីរឿងទ្រព្យសម្បត្តិវិញ ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះវ័យត្រឹមតែ ៣៣ ឆ្នាំសោះ នាងបានជាប់ឈ្មោះជាសេដ្ឋីនីលំដាប់ពាន់លានដុល្លារទៅហើយ។ បើគិតមកដល់ឆ្នាំ ២០២១ នេះ នាងមានទ្រព្យសម្បត្តិសរុបគិតជាសាច់ប្រាក់រហូតដល់ទៅជាង ១.៧ ពាន់លានដុល្លារឯណោះ ដែលធ្វើឱ្យនាងក្លាយជាតារាចម្រៀងស្រី មានទ្រព្យសម្បត្តិច្រើនជាងគេស្ថិតនៅលំដាប់លេខមួយ ក្នុងពិភពលោក។
យ៉ាងណាមិញ ចំណូលពាន់លានដុល្លារទាំងអស់នេះ នាងមិនបានប្រមូលមកពីសិល្បៈទាំងអស់នោះទេ ពោលគឺរូបនាងក៏ជាអ្នកជំនួញឆ្នើមម្នាក់ ដែលមានក្រុមហ៊ុនក្នុងដៃជាច្រើន ជាពិសេសគឺក្រុមហ៊ុនគ្រឿងសម្អាង និង ឈុតក្នុងនារី ដែលជាកត្តាជំរុញឱ្យនាងទទួលបានជោគជ័យ ទាញបានចំណូលវាល់លានបន្ថែម មិនចាញ់អាជីពជាតារាប៉ុន្មាននោះទេ៕