អ្នកគាំទ្រផ្អើល Lee Seung Gi និង នាង Lee Da In ចែកផ្លូវគ្នា ពេលខាងស្រីផុសដូច្នេះក្នុង IG
ប្រិយមិត្តអ្នកគាំទ្រប្រាកដជាបានស្គាល់មកហើយ គូសេ្នហ៍ស្រីស្អាតប្រុសសង្ហា Lee Seung Gi និង Lee Da In ដែលទើបតែបានប្រកាសទាក់ទងជាមួយគ្នាជាសារធារណៈកាលពីខែឧសភា ឆ្នាំ ២០២១ កន្លងទៅ បន្ទាប់ពីលួចសាងស្នេហ៍ជាតាំងពីចុងឆ្នាំ ២០២០ ។
ដោយឡែក ថ្មីៗនេះ អ្នកគាំទ្របានចាប់ផ្តើមមានការសង្ស័យទៅលើទំនាក់ទំនងរបស់អ្នកទាំងពីរ ព្រោះឃើញនាង Da In បានផុសសារប្លែកៗនៅលើបណ្តាញសង្គម IG របស់ខ្លួន កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ។
ក្នុងនោះនាងបានឱ្យដឹងថា៖ «ខ្ញុំគ្រាន់តែជាស្ត្រីធម្មតាម្នាក់ ដែលព្យាយាមប្រើប្រាស់ជីវិតឱ្យបានល្អប៉ុណ្ណោះ ព្រោះមួយជីវិតរបស់យើងនៅបានតែម្តងទេ ហើយក៏គ្មាននរណាម្នាក់មករស់នៅដើម្បីយើងដែរ ដូចនេះខ្ញុំនឹងទ្រាំទ្រនឹងភាពល្វីងជូរចត់ទាំងអស់នេះ ហើយព្យាយាមរីករាយទទួលសេចក្តីសុខសុភមង្គលផងដែរ» ។
លើសពីនេះទៅទៀត មូលហេតុដែលធ្វើឱ្យគេរឹតតែសង្ស័យនោះ ព្រោះមួយរយៈនេះ គេសង្កេតឃើញថា Seung Gi ពិតជាកំពុងមានភាពរវល់យ៉ាងខ្លាំងជាមួយតារាងការងារ ដោយមានការថតកម្មវីធីទូរទស្សន៍ ក៏ដូចជាការសម្តែងរឿងជាច្រើន ដែលអាចធ្វើឱ្យគូស្នេហ៍ទាំងពីរ គ្មានពេលវេលានៅជាមួយគ្នា ទើបអាចឈានដល់ការបែកបាក់ចែកផ្លូវគ្នា ។
យ៉ាងណាមិញ ខាងផលិតកម្មរបស់តារាទាំងគូ ក៏បានចេញមុខបកស្រាយដូច្នេះដែរថា ពួកគេមិនបានដឹងពីស្ថានភាពស្នេហារបស់តារាទាំងពីរនោះទេ ហើយវាក៏មានការពិបាកណាស់ដែរ ក្នុងការបញ្ជាក់ការពិត ៕
ប្រភព៖ Allkpop