ភ្ញាក់ផ្អើល! នៅសុខៗ មហាសេដ្ឋី Bill Gates ទម្លាយរឿងធ្លាប់ក្ប.ត់ចិត្តប្រពន្ធ លួចទាក់ទងនឹងបុគ្គលិករបស់ខ្លួន
ប្រិយមិត្តប្រាកដជាបានជ្រៀបរួចមកហើយ នូវព័ត៌មានគួរឱ្យភ្ញាក់ផ្អើលពីការប្រកាសលែងលះចែកផ្លូវជីវិតគូ បន្ទាប់ពីសាងស្នេហ៍អស់រយៈពេលជាង ២៧ ឆ្នាំ របស់ស្វាមីភរិយាមហាសេដ្ឋីលំដាប់ពិភពលោក លោក Bill Gates និងអ្នកស្រី Melinda កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ។
ដោយឡែក នៅក្នុងការសម្ភាសមួយ កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ Bill Gates បានសារភាពឱ្យដឹងពីអារម្មណ៍ពិតថា៖ «លោកពិតជានៅមានការស្តាយក្រោយខ្លាំងណាស់ ចំពោះការលបលួចមានទំនាក់ទំនងមិនគប្បីជាមួយនឹងបុគ្គលិករបស់ខ្លួន ដែលជាទង្វើខុសនឹងភរិយា ហើយបើទោះបីជាវាបានបញ្ចប់ទៅជាង ២០ ឆ្នាំយ៉ាងណាក្តីក៏លោកនៅតែមានការរអៀសចិត្តដែរ»។
លោកបានបន្តទៀតថា៖ «ពិតណាស់ មនុស្សគ្រប់គ្នាតែងមានការសោកស្តាយ តែវាត្រូវតែមានពេលដែលយើងគួរចងចាំរំលឹកឆ្លុះបញ្ចាំងឡើងវិញនូវទង្វើទាំងនោះ ហើយយកវាមកដាស់តឿន ព្រមទាំងកែខ្លួនផងដែរ។ សម្រាប់ខ្លួនលោកវិញ លោកនឹងបន្តដើរទៅមុខជានិច្ច ព្រោះការងាររបស់លោកពិតជាសំខាន់ណាស់ ចំណែកគ្រួសារវិញ លោកនឹងព្យាយាមយល់ពីគ្នាឱ្យបានច្រើនជាងមុន ដោយរៀនមើលលើអ្វីដែលធ្លាប់កើតឡើងមកហើយ»។
យ៉ាងណាមិញ បើទោះជាបញ្ចប់ពាក្យប្តីប្រពន្ធក៏ពិតមែន តែ Bill Gates និង Melinda នឹងនៅតែបន្តរួមការងារជាមួយគ្នាទៀតដដែល ក្នុងអង្គការមូលនិធិសប្បុរសធម៌របស់ខ្លួន៕
ប្រភព៖ Hollywood life