ស្ងាត់ៗ Jennie ទម្លាយរូបភាព រញ្ជួយបេះដូងប៉ុន្មានសន្លឹក អ្នកគាំទ្រមើលសឹងមិនស្គាល់
មិនឱ្យស្ងាត់ពីអារម្មណ៍អ្នកគាំទ្របានឡើយ ថ្មីៗនេះសមាជិកក្រុមនារីកូរ៉េដ៏ល្បី BLACKPINK គឺស្រីតូចរូបល្អ Kim Jennie បានទម្លាក់រូបជាច្រើនសន្លឹកនៅក្នុងបណ្តាញ IG របស់ខ្លួន ដែលជាការថតម៉ូដឱ្យទស្សនាវដ្តីល្បីមួយ ប៉ុន្តែបានរំលេចពីសម្រស់ប្លែកមួយបែបទៀតរបស់នាងមិនតិចឡើយ ជាមួយនឹងម៉ូដសក់ថ្មីមិនធ្លាប់ឃើញ សឹងមើលមិនស្គាល់ ។
យើងធ្លាប់តែឃើញស្រីស្រស់ Jennie ជាមួយនឹងម៉ូដសក់វែងធម្មតា តែលើកនេះនារីរូបល្អបានមកឆក់ពញ្ញាក់អារម្មណ៍ និង បេះដូងអ្នកគាំទ្រម្តងទៀត ជាមួយស្ទីលសក់ខ្លីត្រឹម-ក សមនឹងមុខមូលតូចជាមួយនឹងការផាត់មុខបែបទាក់ទាញកាចៗ ព្រមនឹងឈុតខ្មៅលាយគ្រឿងអលង្ការ ថែមការឈរកាច់រាងស្រឡូនមួយក្តាប់ដាក់កាម៉េរ៉ាទៀត បានធ្វើឱ្យនារីតូចច្រឡឹងរូបនេះ មើលទៅសមសួនប្លែកជាងមួយសព្វដង ជាទីទាក់ទាញអ្នកគាំទ្រមិនតិចនាក់នោះទេ ។
ចំណែកការលេងទឹកមុខក៏មិនអត់ដែរ ស្រីស្រស់រូបនេះបានលេងមុខស្មើស្ទើរគ្រប់ប៉ុស្តិ៍ តែលួចបង្កប់ដោយភាពទាក់ទាញ ជាពិសេសតាមរយៈកែវភ្នែកដ៏មុតស្រួចសឹងធ្លុះបេះដូង ។
យ៉ាងណាមិញ ទាំងអ្នកគាំទ្រ និង មហាជនទូទៅ ពិតជាអត់ទ្រាំនឹងការមិនសរសើរមិនបានឡើយចំពោះនាង ព្រោះតែស្រីស្រីស់រូបនេះស្លៀកអ្វី តែងអ្វី ក៏សមស្អាតឥតទាស់ទាំងអស់ មិនថាស្ទីលបែបណាក៏ដោយ នាងតែងតែធ្វើឱ្យមានភាពទាក់ភ្នែកចង់មើលសម្លឹងជានិច្ច មិនខុសឡើយដែលគេហៅនាងថា កំពូលហ្វេសសិនប្រចាំក្រុមនោះ ៕
ប្រភព៖ Koreaboo