ស្ដាយណាស់! ទើបតែផ្ទុះល្បីខ្លាំង Han So Hee បែរសុខចិត្តបោះបង់ការសម្តែងក្នុងរឿងថ្មី ព្រោះហេតុផលទាំងនេះ
ប្រិយមិត្តអ្នកតាមដាន ប្រាកដជាបានស្គាល់មកហើយ នូវស្រីស្រស់តារាសម្តែងស្រីចំណូលថ្មី Han So Hee ដែលនារីរូបនេះ ទើបតែទទួលបានសន្ទុះឆក់បានប្រជាប្រិយភាពមិនតិចឡើយ ក្នុងការសម្តែងរឿង «Nevertheless» ដែលកំពុងចាក់ផ្សាយថ្មីនេះៗ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០២១ កន្លងទៅ នាងបានប្រកាសថានឹងមានវត្តមានជាតួអង្គឯកជាមួយនឹងតារាប្រុស Ju Ji Hoon នៅក្នុងរឿងមួយទៀត ដែលមានឈ្មោះថា «Gentleman» តែមកដល់ថ្ងៃទី ៤ សីហា ឆ្នាំ ២០២១ នេះ នាងបែរជាប្រកាសបោះបង់តំណែងជាតួឯកក្នុងរឿងនេះទៅវិញ ដោយសារតែបញ្ហាសុខភាព។
ក្នុងនោះដែរ ខាងផលិតកម្មរបស់នាងបានឱ្យដឹងថា So Hee ពិតជាចង់មានវត្តមាននៅក្នុងរឿងនេះណាស់ តែគ្រូពេទ្យបានឱ្យយោបល់ថា នាងគួរតែឈប់សម្រាកមួយរយៈ ព្រោះពេលនេះនាងកំពុងមានអាការអស់កម្លាំងល្ហិតល្ហៃខ្លាំង។ ជាលទ្ធផល នាងក៏យល់ស្របតាមគ្រូពេទ្យ ព្រមទាំងសម្រេចយកពេលវេលា មកសម្រាកមើលថែខ្លួនឯងផងដែរ។ ស្រីស្រស់រូបនេះ នឹងវិលត្រលប់មកវិញ ជាមួយនឹងការតាំងចិត្តឱ្យល្អជាងនេះ។
អ្នកគាំទ្រពិតជាមានការបារម្ភយ៉ាងខ្លាំង ចំពោះតារាសម្ដែងល្បីរូបនេះ ហើយក៏សង្ឃឹមថា នាងនឹងទទួលបានការព្យាបាលត្រឹមត្រូវ ព្រមទាំងឆាប់បានត្រលប់មកបម្រើអារម្មណ៍ទស្សនិកជនវិញឆាប់ៗនេះ៕
ប្រភព៖ Allkpop