អ្នកគាំទ្ររំភើបស្ទើរហោះ! ស្ងាត់ៗ DJ Snake ទម្លាយដំរួយចេញចម្រៀងថ្មីជាមួយស្រីស្រស់រាងរៀវ Lisa
ស្រីស្រស់រាងរៀវកម្ពស់បាន Lisa ជាតារា Kpop មួយរូបដែលកំពុងមានឈ្មោះបោះសំឡេង ក្ដោបបានប្រជាប្រិយភាពស្ទើរទូទាំងពិភពលោក ព្រមទាំងជាសមាជិកក្រុមចម្រៀងល្បី BLACKPINK ផងដែរ។ ពេលនេះ នាងកំពុងតែឆក់កន្ត្រាក់យកបេះដូងអ្នកគាំទ្រ ជាមួយនឹងរូបសម្ផស្សដ៏ស្រស់ស្អាត ក៏ដូចជាសមត្ថភាពរ៉េប និង បញ្ចេញក្បាច់រាំដ៏ទាក់ទាញរបស់នាង។
ដោយឡែក ថ្មីៗនេះ គេបានលេចឮដំណឹងមកថា នារីរូបល្អម្នាក់នេះនឹងមានការសហការចេញបទចម្រៀងថ្មី ជាមួយនឹង DJ លំដាប់ពិភពលោកដ៏ល្បីគឺ DJ Snake ដែលចម្រៀងនេះដែរ ត្រូវបានគេដឹងថាបានផលិត និងថតសំឡេងរួចរាល់ហើយ។
យ៉ាងណាមិញ ថ្មីៗនេះ DJ Snake ក៏បានទម្លាយដំរួយឱ្យអ្នកគាំទ្រនាំគ្នារំភើបជ្រួលច្របល់នៅតាមបណ្តាសង្គម Twitter ផងដែរថា ៖ «អ្វីគ្រប់យ៉ាងកំពុងតែស្ថិតក្រោមការគ្រប់គ្រងពិនិត្យ ហើយវីដេអូចម្រៀងនឹងត្រូវថតសម្តែងក្នុងពេលឆាប់ៗនេះ»។
អ្នកគាំទ្រពិតជាមានការអន្ទះសា និងទន្ទឹងរង់ចាំមើលសម្បើមណាស់ចំពោះស្នាដៃសហការមួយនេះ។ មិនតែប៉ុណ្ណោះ Lisa ក៏នឹងត្រៀមបញ្ចេញចម្រៀងទោលរបស់ខ្លួននាងពេលខាងមុខនេះទៀតផង។ អ្នកគាំទ្រ ជឿជាក់ថា តារាសំណព្វរបស់ខ្លួននឹងប្រាកដជាធ្វើឱ្យរង្គើកក្រើកវិស័យ Kpop ជាក់មិនខានឡើយ៕
ប្រភព៖ Koreaboo