មិនស្ងាត់ទេ! ភិន សុដាលីស ស្រាប់តែពោលសម្ដីនេះឡើង ស្របពេលឪពុកកំពុងជួបបញ្ហាធំ
មហាជនបានជ្រាបហើយថា កាលពីមួយរយៈពេលកន្លងទៅនេះ ផ្ទុះរឿងកក្រើកពេញសង្គមសិល្បៈខ្មែរ បន្ទាប់ពីលោក សុខ រ៉ាស៊ី ដាក់ពាក្យបណ្ដឹងទៅកាន់អ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia លោក អ៊ិន សុភិន ជុំវិញរឿងបំណុល ដែលលោកបានជំពាក់ ១ ឆ្នាំហើយពុំទាន់ឃើញសង ។
ជុំវិញរឿងនេះ នៅតែក្ដៅគគុកនៅឡើយ ខណៈដែលលោក សុខ រ៉ាស៊ី បានសម្រេចទៅកាន់តុលាការ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ នេះ ជាមួយនឹងការរៀបសុំណុំឯកសារផ្សេងៗសម្រាប់ដាក់ពាក្យបណ្ដឹង ដើម្បីឱ្យតុលាការធ្វើការដោះស្រាយ និង រកយុត្តិធម៌ឱ្យលោក ។
ដោយឡែកក្រឡេកមើលទៅ តារាសម្ដែងស្រី ភិន សុដាលីស ដែលជាកូនស្រីបង្កើតរបស់លោក អ៊ិន សុភិន វិញ ថ្មីៗនេះ ខណៈពេលដែលឪពុកកំពុងតែជួបបញ្ហាបែបនេះ ក៏បានឃើញរូបនាងធ្វើការបញ្ចេញសារមួយលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយដកស្រង់អត្ថបទដើមរបស់ព្រះតេជព្រះគុណ លោកគ្រូ គូ សុភាព ដែលពាក្យពេចន៍មានអន្ថន័យ ហាក់ដូចចង់លើកទឹកចិត្តខ្លួនឯងឱ្យដើរទៅមុខប្រឈមជាមួយនឹងបញ្ហាទាំងឡាយ ដែលកំពុងកើតឡើងចំពោះគ្រួសាររបស់នាង ។
ក្នុងនោះ តារាស្រីរូបនេះ បានសរសេរបែបនេះថា «កុំបណ្តោយឱ្យបរាជ័យក្នុងរឿងមួយ ទាញជីវិតអ្នកទាំងមូលឱ្យបរាជ័យដែរឡើយ ។ ភ្លៀងគង់រាំងវិញ យប់គង់មានថ្ងៃរះវិញ ជីវិតនឹងប្រសើរបន្តិចម្តងៗ បើអ្នកនៅមានក្ដីសង្ឃឹម មានសេចក្តីអត់ធន់ មានការតស៊ូ, អត្ថបទៈ លោកគ្រូ គូ សុភាព»៕