តារាកូរ៉េ ៧ រូប ពូកែណាស់រឿងរើសម៉ូដខោអាវស្លៀកពាក់ រហូតជះសម្រស់ស្មានមិនដល់
ក្រៅពីស្ទីលតុបតែងខ្លួន ឬ ស្លៀកពាក់នៅលើឆាក ដែលតម្រូវទៅតាមបទចម្រៀងនីមួយៗនោះ តារាកូរ៉េប្រុសស្រីភាគច្រើន ក៏តែងមានចំណង់ចំណូលចិត្ត និង ស្ទីលលេងផ្ទាល់ខ្លួន នៅក្នុងជីវិតប្រចាំរបស់ពួកគេផងដែរ ។
ខាងក្រោមនេះ គឺជាតារាកូរ៉េប្រុសស្រី ៧ រូប ដែលមានចំណង់ចំណូលចិត្តក្នុងការស្លៀកពាក់លេងខ្លួន ប្លែកពីតារាទូទៅ ហើយមើលទៅស៊ីវីល័យ មិនស៊ាំភ្នែកឡើយ ទោះបីពេលខ្លះពួកគេគ្រាន់តែការតុបតែងសាមញ្ញក៏ដោយ ។
១. Kim Jennie
គ្រប់សមាជិក BLACKPINK សុទ្ធតែមានស្ទីលតែងខ្លួនស្រស់ស្អាតរៀងៗខ្លួន តែចំពោះស្រីស្រស់ Jennie វិញ គេឃើញនាងស្លៀកពាក់អ្វីក៏មើលទៅសមទាំងអស់ មិនថាពេលខោខូវប៊យជាមួយអាវយឺតធម្មតានោះទេ ។ មិនតែប៉ុណ្ណោះ Jennie ក៏ជាតារាម្នាក់ពូកែជ្រើសស្ទីលតុបតែងខ្លួន បន់បែនគ្រប់កាលៈទេស ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានកួចចិត្តស្រឡាញ់ ដល់ថ្នាក់ចម្លងស្ទីលតែងខ្លួនតាមពេលខ្លះទៀតផង ។
២. V ( Kim Taehyung)
ប្រុសស្អាតសមាជិក BTS រូបនេះ មានស្ទីលមើលទៅបែបអភិជន ឃ្យូដគួរឱ្យស្រឡាញ់ ។ ពេលទៅណាម្ដងៗ ប្រុសស្អាតរូបនេះតែងធ្វើឱ្យគេងាកមើលគ្រប់គ្នា ព្រោះតែស្ទីលនៃការតែងខ្លួនប្លែក បូករួមជាមួយនឹងសម្រស់ដ៏សង្ហានេះតែម្តង ។
៣. Key
សមាជិក SHINEE ម្នាក់នេះ ទោះបីស្លៀកពាក់ធម្មតាៗ ក៏មើលទៅទាក់ភ្នែកដែរ ហើយលោកគឺជាមនុស្សម្នាក់ដែលគិតគូរយកចិត្តទុកដាក់ណាស់រឿងជ្រើសរើសសម្លៀកបំពាក់ សូម្បីតែខោអាវសម្រាប់ស្លៀកនៅផ្ទះក៏ដោយ ។
៤. Sunmi
តារាចម្រៀងទោលម្នាក់នេះវិញ ក៏ទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើនមកហើយដែរ រឿងស្ទីលនៃការតែងខ្លួនរបស់នាង ដោយភាគច្រើនស្រីស្អាតរូបនេះ និយមចូលចិត្តស្លៀករ៉ូប ជាមួយនឹងស្បែកជើងក៏វែង ព្រមជាមួយនឹងគ្រឿងអលង្ការឃ្យូដៗមួយចំនួនផងដែរ ។
៥. Mino
ប្រុសស្អាតសមាជិក Winner ម្នាក់នេះវិញ គ្រាន់តែក្រឡេកភ្នែកចំ ក៏ដឹងថាប្លែកបាត់ទៅហើយ លោកគឺជាតារាម្នាក់ដែលមានទេពកោសល្យច្រើនមុខណាស់ ទាំងគូរគំនូរ និពន្ធបទចម្រៀង ហើយថែមចេះច្នៃសម្លៀកបំពាក់ថែមទៀតផង ជាលទ្ធផលគឺការតែងខ្លួនប្លែកៗរបស់លោកនេះឯង ។
៦. Joy
នារីរូបស្រស់សមាជិក Red Velvet ម្នាក់នេះ មើលទៅគ្រាន់តែជាការតែងខ្លួនសាមញ្ញធម្មតាៗនោះទេ តែនៅតែមើលទៅស្អាតសមសួនជានិច្ច ។ នាងក៏ជាតារាម្នាក់ដែលចេះបត់បែន ក្នុងការស្លៀកពាក់ផងដែរ មិនថាជាស្ទីលណាៗក៏ដោយ ។
៧. G Dragon
អ្នកណាមិនស្គាល់ស្តេចហ្វេសសិន G dragon លោកថែមទាំងត្រូវបានគេស្គាល់ថាជាបង្កើតស្ទីលហ្វេសសិននៅក្នុងវិស័យ K-POP ទៀតផង ។ លោកជាមនុស្សពូកែតុបតែងជ្រើសរើសខោអាវក្នុងការស្លៀកពាក់ណាស់ មិនថាជាម៉ូដប្រភេទណាក៏ដោយ មិនបាច់ឆ្ងល់ឡើយដែលគេឱ្យលោកស្ថិតនៅលំដាប់ទីមួយក្នុងការលេងខ្លួន ៕