
អីយ៉ា! អ្នកគាំទ្រកំពុងអន្ទះសាខ្លាំង ស្ងាត់ៗ វណ្ណដា បង្ហើបដំរួយនេះឡើង
កាលពីអំឡុងខែមីនា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ទើបតែបំបែកកំណត់ត្រាថ្មីទទួលបានការគាំទ្រយ៉ាងសម្បើមក្នុងបទចម្រៀងថ្មីរបស់លោក ដែលមានការបកស្រាយរួមគ្នាជាមួយនឹង ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ ក្នុងបទ «Time to Rise» ។ បទនោះ មានការរួមបញ្ជូលរវាងតន្ត្រីសម័យ និង បុរាណ ដោយមានទាំងចាប៉ីដងវែងទៀតនោះ បានធ្វើឱ្យមានអ្នកចូលទស្សនាត្រឹម ២៤ ម៉ោង ដល់ទៅជាង ១ លានដង ហើយមកទល់ពេលនេះបទចម្រៀងខាងលើក៏មានអ្នកចូលទស្សនាដល់ទៅជាង ៦៥ លានដងហើយ ។
ក្រោយមក នៅអំឡុងខែមេសា ឆ្នាំ ២០២១ វណ្ណដា ក៏បានបញ្ចេញបទចម្រៀងថ្មីមួយបទទៀតមានចំណងជើងថា «នារីជឿនលឿន» ដោយគិតត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ ២០២១ នេះ ក៏មានអ្នកទស្សនាជិត ១៤ លាននាក់ទៀតដែរ ។
ជាការពិត មិនថាតែបទចម្រៀងទោល ឬ ក៏ច្រៀងរួមគ្នានឹងសិល្បករណានោះទេ វណ្ណដា ក៏តែងតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជនប្រុសស្រី ព្រមទាំងអ្នកគាំទ្រជាតិ និង អន្តរជាតិផងដែរ ។ លើសពីនោះ រាល់បទចម្រៀងរបស់តារាចម្រៀងរ៉េបខាងលើ គឺស្តាប់មិនដែលជិនណាយ រហូតធ្វើឱ្យអ្នកគាំទ្រតែងទន្ទឹងចង់ស្តាប់បទថ្មីរបស់ វណ្ណដា ជានិច្ចទៀតផង ។
ជាក់ស្តែង ទើបតែបញ្ចេញបទចម្រៀង «Time To Rise» version ថ្មី ដែលមានការចូលរួមបកស្រាយពីតារាចម្រៀងស្រី Sophia Kao កាលពីខែមិថុនា ឆ្នាំ ២០២១ សោះ ស្រាប់តែអ្នកគាំទ្រហាក់ទន្ទឹងរង់ចាំបទថ្មីរបស់ វណ្ណដា យ៉ាងខ្លាំង ។ លើសពីនោះ គ្រាន់តែនៅយប់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នេះ វណ្ណដា បានបង្ហោះសារមួយនៅលើផេកហ្វេសប៊ុកយ៉ាងខ្លីថា «អ្នកណាខ្លះ នឹកសំឡេងខ្ញុំ?» ស្រាប់តែធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមិនតិចនោះទេ កំពុងត្រេកអរក៏ព្រោះសារនោះហាក់ជាដំរួយរបស់ វណ្ណដា អាចនឹងមានអ្វីថ្មីសម្រាប់ផ្តល់ជូនអ្នកគាំទ្រជាមិនខាន ៕