ទោះគ្រួសារមិនពេញចិត្ត តែគូស្នេហ៍ ៥ គូនេះ ជម្នះស្រឡាញ់គ្នាទាល់តែបាន ព្រោះរឿងទាំងនេះ
បើនិយាយពីសេចក្ដីស្នេហាវិញ វាមិនមែនសុទ្ធតែសមប្រាថ្នារលូនទៅតាមអ្វីដែលមនុស្សគ្រប់គ្នាបានគិតនោះទេ ។ ជាពិសេសស្នេហាមួយដែលមិនទទួលបានការយល់ស្របពីគ្រួសារតែម្តង វាអាចនឹងពិបាកណាស់សម្រាប់គូស្នេហ៍ទាំងឡាយ ក្នុងការកាន់ដៃគ្នាដើរទៅមុខ ឬ ឈានទៅរកថ្ងៃមង្គល។ គូស្នេហ៍ខ្លះប្រឹងជំនះកាន់ដៃគ្នាមិនលែង រហូតបង្ហាញក្ដីស្រឡាញ់ដល់ក្រុមគ្រួសារបានឃើញនឹងទទួលស្គាល់ក្ដីស្រឡាញ់នេះទាល់តែបាន តែក៏មានគូស្នេហ៍មិនតិចទេដែលបានបោះបង់គ្នាចោលទាំងកណ្ដាលផ្លូវ។ ខាងក្រោមនេះ ជាតារាថៃ ៥ ដួង ដែលប្រឹងជំនះ តស៊ូគ្រប់ឧបសគ្គ កាន់ដៃគ្នាមិនលែង ទោះបីគ្រួសារមិនពេញចិត្ត។
១.លោក Matthew និងអ្នកនាង Lydia
បើនិយាយពីគូស្នេហ៍អ្នកចំរៀងអ្នកនាង Lydia និង Matthew វិញ បើក្រឡេកទៅមើលជីវិតគូស្នេហ៍របស់ពួកគេពេលនេះហាក់បីដូចជាកំពុងតែមានក្តីសុខជួបជុំគ្រួសារប្រពន្ធ កូន ម្តាយឪពុកយ៉ាងកកក្តៅតែម្តង។ អ្វីដែលចាប់អារម្មណ៍ មុននឹងមានថ្ងៃនេះ លោក Matthew ដែលជាស្វាមី លំបាកមិនតិចទេ ព្រោះត្រូវម្តាយរបស់តារាស្រី Lydia មិនពេញចិត្ត។ គ្រាដែលស្រឡាញ់គ្នាដំបូងៗ ម្ដាយខាងស្រីគិតថាលោកជាព្រាននារី ហើយគិតថាលោកជាបុរសដែលមានទំនាក់ទំនងស្នេហាបុរស និង បុរសដូចគ្នាទៀតផង។ តែចុងក្រោយលោក Matthew បានបង្ហាញក្ដីស្រឡាញ់ ទឹកចិត្តបរិសុទ្ធ ឱ្យម្តាយឱពុកខាងស្រីឃើញរហូតពួកគាត់យល់ព្រម និងឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ កសាងគ្រួសារយ៉ាងមានសុភមង្គល ។
២. លោក Dome Pakorn និង នាង Metal
តារាប្រុសលោក Dome Pakorn និង Metal វិញ ទម្រាំបានគ្នាជាគូស្វាមី ភរិយា មានក្តីសុខដូចពេលនេះ ឃើញថា ខាងប្រុសឆ្លងកាត់រនាំងគ្រួសាររបស់ខាងស្រីមិនតិចនោះទេ ដោយសារតែម្តាយខាងស្រីមិនពេញចិត្តលោកឡើយ ។ តែចុងក្រោយលោកក៏មិនបោះបង់ស្នេហាមួយនេះ ហើយសុខចិត្តប្រើពេលវេលាដើម្បីពិសោធន៍ស្នេហ៍ឱ្យម្តាយ ឪពុកខាងស្រីឃើញ រហូតពួកគាត់ព្រមទទួលរូបលោកធ្វើជាកូនប្រសារពេញច្បាប់ទាល់តែបាន។
៣.លោក Songkran និង នាង Matt
ចំណែកឯ គូស្នេហ៍ដែលទើបតែចាប់ផ្តើម រវាងតារាស្រីនាង Matt និង ពោះម៉ាយ Songkran ឯណេះវិញ ឃើញថាពេលនេះអ្នកទាំងពីរហាក់បីដូចជាមានក្តីសុខខ្លាំងតែម្តង បើទោះបីជាបានជួបព្យុះភ្លៀងកំលុងពេលផ្តើមស្នេហ៍ដំបូងៗយ៉ាងណាក៏ដោយ តែពួកគេហាក់បីដូចមិនខ្វល់ខ្វាយឡើយ ពីមជ្ឈដ្ឋានខាងក្រៅនោះទេ។ លើសពីនេះទៅទៀតនោះ Matt ក៏ធ្លាប់ត្រូវគ្រួសារខាងប្រុស សម្តែងការមិនពេញចិត្តនឹងនាងដែរ តែចុងក្រោយនាងនៅតែមិនព្រមកាន់ដៃ បង្ហាញក្ដីស្រឡាញ់បរិសុទ្ធ ចំពោះអតីតស្វាមីនាង Aff រហូតមកទល់ពេលនេះ។
៤. លោក Porn Chita និង Mik
បើងាកមកមើលពីជីវិតគូស្នេហ៍រវាងតារាស្រីជួរមុខថៃនាង Porn Chita និង លោក Mik វិញ មុននឹងឈានដល់ការកាន់ដៃគ្នាចូលរោងការ ពួកគេទាំងពីរនាក់ក៏បានេជួបព្យុះភ្លៀងមិនតិចនោះឡើយ ។ ជាក់ស្តែង Porn Chita ធ្លាប់ទទួលបានការមិនពេញចិត្តពីម្តាយខាងស្រី ដោយហេតុផលថា លោកហាក់ដូចជាព្រាននារី តែចុងក្រោយលោកក៏បានពិសោធន៍ក្តីស្រឡាញ់ចំពោះ នាង Mik និងធ្វើឱ្យគ្រួសារនាងបានឃើញពីទំហំបេះដូង និង ក្ដីស្រឡាញ់ស្មោះត្រង់ដែលលោកមាន រហូតគ្រួសារខាងស្រីយល់ព្រម។
៥. លោក Dan និង pattieung
បើនិយាយពីតារាប្រុសលោក Dan និង pattieung វិញ ឃើញថាពេលនេះអ្នកទាំងពីហាក់បីដូចជាមានក្តីសុខណាស់ជាមួយនឹងជីវិតគូរបស់ពួកគេ ។ បើងាកទៅមើលពីជីវិតគូរបស់អ្នកទាំងពីរមុននឹងឈានមកដល់ភាពផ្អែមល្ហែមបែបនេះ ខាងប្រុសបានជួបរនាំងគ្រួសារខាងស្រីមិនតិចនោះដែរ ព្រោះខាងប្រុសធ្លាប់មានរឿងអាស្រូវជាមួយនឹងនារីជាច្រើន រហូតគ្រួសារខាងស្រីមិនពេញចិត្តឱ្យមានទំនាក់ទំនងស្នេហានឹងគ្នាឡើយ។ តែចុងក្រោយឃើញថា មានតែការពិសោធន៍ស្នេហ៍តែប៉ុណ្ណោះដែលធ្វើឱ្យគ្រួសារខាងស្រីយល់ព្រមទទួលយកលោកមកដល់សព្វថ្ងៃនេះ៕