
ក្រោយព្យាបាលជំងឺកូវីដ-១៩ បាន ៥ ថ្ងៃ ស្រាប់តែ Pancke ចេញមុខទម្លាយពីបញ្ហាសុខភាពបែបនេះ
ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា តារាស្រី Pancke បានធ្វើឱ្យមហាជនមានការជ្រួលច្របល់ជាខ្លាំង បន្ទាប់ពីនាងបានចេញមុខបង្ហោះទៅលើគណនី IG ផ្ទាល់ខ្លួនរបស់នាងកាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ ថា នាងបានឆ្លងជំងឺកូវីដ-១៩ ហើយនោះ។ បន្ទាប់ពីនាងបានដឹងពីលទ្ធផលឆ្លងកូវីដ-១៩ ភ្លាម នាងក៏បានទៅទទួលការព្យាបាលតែម្តង ហើយបើគិតមកដល់ពេលនេះជិត ១ សប្តាហ៍ហើយ។
ដោយឡែកនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ នេះ បន្ទាប់ពីចូលព្យាបាលជំងឺកូវីដ-១៩ អស់ជិតមួយអាទិត្យរួចមក ពេលនេះនាងក៏បានចេញមុខទម្លាយពីអាការរបស់នាងថា មកទល់នឹងពេលនេះនាងមានអាការល្អប្រសើខ្លះហើយ តែពេលនេះនាងកំពុងតែរង់ចាំលទ្ធផលថតសួតមួយមុខទៀត ព្រោះខ្លាចថាមេរោគវាចូលក្នុងសួត បន្ទាប់ពីកម្តៅក្នុងខ្លួនរបស់នាងហាក់បីដូចជានៅមិនទាន់ចុះនៅឡើយទេ។
ជុំវិញបញ្ហានេះ Pancake ក៏បានផ្តាំផ្ញើទៅដល់ បណ្តាអ្នកគាំទ្ររបស់នាងទាំងអស់ដែលតែងតែបារម្ភ លើកទឹកចិត្តដល់នាងនាពេលកន្លងមក ហើយនាងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានការប្រុងប្រយ័ត្នឱ្យខ្ពស់ដើម្បីការពារខ្លួនឯង និង ក្រុមគ្រួសារ៕