Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 គ្មានកាដូខួបកំណើតពីស្វាមីដូចឆ្នាំមុន នៅ សូនីតា មិនតូចចិត្តទេ តែសុំត្រឹមរឿងសំខាន់នេះ
តារា

គ្មានកាដូខួបកំណើតពីស្វាមីដូចឆ្នាំមុន នៅ សូនីតា មិនតូចចិត្តទេ តែសុំត្រឹមរឿងសំខាន់នេះ

អត្ថបទដោយ​៖ Vathey មិថុនា ៣០, ២០២១

ក្រោយពីបញ្ចប់ភាពនៅលីវ តារាសម្ដែង នៅ សូនីតា កំពុងរស់នៅសោយសុខក្នុងគ្រួសារតូចរបស់នាង ដែលមានស្វាមីផ្ដល់ក្ដីស្រឡាញ់ ភាពកក់ក្ដៅ ជាជំហរដ៏រឹងមាំសម្រាប់គ្រួសារ ថែមទាំងមានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ជាកម្លាំងចិត្តដ៏ធំធេងទៀតផង ។ ជារឿយៗ តារាស្រីរូបនេះតែងបង្ហាញរូបថតស្ដែងពីសុភមង្គលក្នុងគ្រួសារ ព្រមជាមួយពាក្យសម្ដីផ្អែមល្ហែមលើកសរសើរពីស្វាមីមិនដាច់ពីមាត់ ។

ដោយឡែក បើក្រឡេកមកមើលថ្ងៃកំណើតរបស់ នៅ សូនីតា នៅក្នុងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ នេះ អ្នកនាងត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូលរួមជូនពរដល់នាង ប៉ុន្តែបើក្រឡេកទៅមើលស្វាមីបណ្តូលចិត្តវិញនោះ នៅ សូនីតា បានប្រាប់ថាខ្លួនមិនបានកាដូពីស្វាមីដូចឆ្នាំមុនៗនោះឡើយ ក៏ព្រោះតែរឿងម្យ៉ាង ។ យ៉ាងណាអ្នកនាងក៏មិនតូចចិត្តអ្វីនោះឡើយ តែសូមត្រឹមប្រាថ្នារឿងម្យ៉ាង ។

នៅ សូនីតា បានរៀបរាប់ថា «រីករាយថ្ងៃកំណើតខ្លួនឯង (happy birthday to me) 30 06 90 អរគុណលោកទាំង ២ ដែលផ្តល់ថ្ងៃខែឆ្នាំកំណើតបូកគ្នាបានលេខ ៩ សូមឱ្យវាសនាកូនខ្ពស់ដូចលេខ ។ សូមអរគុណលោកប្តី ឆ្នាំនេះមិនបាច់មានកាដូអីទេសូមមានវត្តមានបែបរហូត ១ ជីវិត ឆ្នាំមុនបានកាដូទូរស័ព្ទ ១ បើគ្មានកាដូបងទេ ប្រហែលប្រើអាចាស់ហើយក៏មិនមានអី live លក់អីវ៉ាន់មកដល់សព្វថ្ងៃនេះដែរ ។ មិនតូចចិត្តទេ ព្រោះដឹងថាបងហត់ណាស់ មិនមានចំណូលសម្រាប់ជាកាដូល្អៗដល់អូនដូចឆ្នាំមុនទេ តែកាដូដែលសំខាន់គឺពួកយើងត្រូវសន្យាថានឹងចាប់ដៃគ្នារកស៊ី ចាប់ផ្តើមពីចំណុចសូន្យឡើងទៅ ប្រឹង និង តស៊ូជាមួយគ្នា» ។

គួរបន្ថែមថា បច្ចុប្បន្នបើទោះជាមិនបានបង្ហាញវត្តមាក្នុងការងារសិល្បៈដូចមុនក្តី ប៉ុន្តែអ្នកនាង នៅ សូនីតា បានបង្កើតមុខរបស់ផ្ទាល់ខ្លួន ដោយលក់ផលិតផលថែសម្រស់ និង សម្លៀកបំពាក់តាមអនឡាញផងដែរ ៕

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់