Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 អ៊ុន សិទ្ធា តារាខ្មែរដំបូងគាំទ្រពេញទំហឹង ឱ្យម្ចាស់បានចិញ្ចឹមសត្វតោវិញ ក្រោយរំជួលចិត្តទិដ្ឋភាពមួយនៅភ្នំតាម៉ៅ
តារា

អ៊ុន សិទ្ធា តារាខ្មែរដំបូងគាំទ្រពេញទំហឹង ឱ្យម្ចាស់បានចិញ្ចឹមសត្វតោវិញ ក្រោយរំជួលចិត្តទិដ្ឋភាពមួយនៅភ្នំតាម៉ៅ

អត្ថបទដោយ​៖ Vathey មិថុនា ៣០, ២០២១

ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសត្វតោដែលត្រូវបានអាជ្ញាធរចម្រុះរាជធានីភ្នំពេញ បានដកហូតពីបុរសជនជាតិចិនម្នាក់ បានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន តាំងពីសត្វតោនៅតូចរហូតដល់មានអាយុប្រមាណ ១ ឆ្នាំកន្លះ ដោយឱ្យបរិភោគសាច់ឆ្អិនប្រមាណ ៦ គីឡូក្រាមក្នុងមួយថ្ងៃ ។

ក្រោយការចុះចាប់នេះ ចំពោះសត្វតោឈ្មោលមួយក្បាលនោះ នឹងធ្វើការប្រគល់ជូនទៅកាន់មជ្ឈមណ្ឌលថែទាំ និង សង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីចិញ្ចឹមបីបាច់បន្ត ។ ចំណែកឯបុរសជនជាតិចិន ដែលត្រូវជាម្ចាស់តោខាងលើ ត្រូវបានអាជ្ញាធរហៅទៅធ្វើការណែនាំ ឱ្យឈប់ចិញ្ចឹមសត្វព្រៃបែបនេះបន្តទៀត ។

ដោយឡែកជុំវិញប្រតិបត្តិការណ៍ខាងលើនេះ ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានជជែកវែកញែកពីមតិផ្សេងៗគ្នា ដោយអ្នកខ្លះថាធ្វើបែបនេះត្រឹមត្រូវ ហើយខ្លះទៀតក៏មិនពេញចិត្តផងដែរ ។

យ៉ាងណាមិញ បើក្រឡេកមកលោក អ៊ុន សិទ្ធា តារាសម្តែងមានប្រជាប្រិយភាពមួយរូប ក៏បានចូលរួមបញ្ចេញមតិពាក់ព័ន្ធនឹងការដកហូតយកសត្វតោនោះ ទៅដាក់នៅឯមជ្ឈមណ្ឌលថែទាំ និង សង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយលោកបានទាមទារឱ្យយកសត្វតោទៅឱ្យម្ចាស់ដើមវិញ ក្រោយពីបានឃើញទិដ្ឋភាពនៃការជួបគ្នារបស់ម្ចាស់ និង សត្វតោ ដែលបានបែកគ្នាត្រឹម ២ ថ្ងៃនោះ បានរត់ឱបគ្នា ពេលម្ចាស់បានមើលវានៅក្នុងសួនសត្វភ្នំតាម៉ៅ ។

ក្នុងនាងជាអ្នកស្រឡាញ់សត្វ លោក អ៊ុន សិទ្ធា ជាតារាសម្តែងប្រុសដំបូងហើយ ដែលបានបញ្ចេញមតិពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ ដោយលោកបានរៀបរាប់ថា «បងប្អូនទាំងអស់គ្នាគាំទ្រ
ឱ្យសត្វតោទៅម្ចាស់គេវិញអត់? សម្រាប់ខ្ញុំគាំទ្រ ព្រោះសត្វអត់ស៊ីអាហារទេព្រោះវានឹកម្ចាស់វា ។ ទោះឱ្យគ្នាទៅរស់នៅភ្នំតាម៉ៅពិតមែន តែវាមិនអាចផ្តល់សេចក្តីសុខដូចនៅជាមួយម្ចាស់វាទេ ។ បើអ្នកគ្មានលទ្ធភាពចិញ្ចឹមដូចម្ចាស់ដើមទេ កុំតាំងខ្លួនជាអ្នកអភិរក្ស ។ អ្នកស្រឡាញ់សត្វបានយល់អារម្មណ៍មួយនេះ ! ចាប់សត្វគ្នាហេីយមកទារលុយគ្នាទៀត ។ បើម្ចាស់សុំច្បាប់ចឹញ្ចឹមតាមច្បាប់គួរតែឱ្យទៅ ព្រោះខ្ញុំមើលទៅម្ចាស់គាត់ស្រឡាញ់ ហើយសត្វក៏ស្លូតដូចឆ្មាអ៊ីចឹង ️ជីវិតអ្នកស្រឡាញ់សត្វ» ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវដកហូតនេះ ក្រសួងបរិស្ថានបានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សានិងអភិរក្សសត្វព្រៃ ដោយកុំព្យាយាមចាប់សត្វកម្រៗមកចិញ្ចឹមនៅតាមផ្ទះ ដែលជាសកម្មភាពខុសច្បាប់ គួរទុកសត្វទាំងនោះឱ្យនៅរស់នៅក្នុងព្រៃធម្មជាតិ ដើម្បីបង្កើនការបន្តពូជ បង្កើនចំនួនប្រភេទសត្វកម្រៗ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់