
អូហូ! រាល់រូបថតទាក់ភ្នែក ទេព បូព្រឹក្ស ជាថ្វីដៃបុរសមានទំនាក់ទំនងពិសេសនឹងនាងរូបនេះសោះ
ជាការពិត មហាជនអ្នកគាំទ្រ ទេព បូព្រឹក្ស ប្រាកដជាបានដឹងមកហើយថា តារាចម្រៀងស្រីរូបស្រស់ពេញនិយមរូបនេះ ត្រូវបានជាប់ងារជាតារាចម្រៀង fashion បំផុត ។ ក្នុងនោះ ទេព បូព្រឹក្ស តែងបង្ហាញនូវឈុតសម្លៀកបំពាក់ស្រស់ស្អាតប្លែកដាច់គេ ក៏ដូចជារូបភាពស្អាតៗជារឿយៗ ដែលស្ទីលមិនដែលជាន់គ្នាម្តងណាឡើយ ។
យ៉ាងណាមិញ បើក្រឡេកទៅមើលរឿងអាថ៌កំបាំងខាងក្រោយ នៃរូបភាពស្រស់ស្អាត ប្លែក ឈ្នះអស់មារសត្រូវរបស់ កញ្ញា ទេព បូព្រឹក្ស នោះគឺត្រូវបានថតដោយជាងថតដ៏មានជំនាញ ជាបុរសវ័យក្មេងស្រស់សង្ហា ។ ជាពិសេសនោះ ជាងថតរូបនោះ គឺមានទំនាក់ទំនងពិសេសនឹង ទេព បូព្រឹក្ស ខ្លាំងទៀតផង ។
ថ្មីៗនេះកញ្ញា ទេព បូព្រឹក្ស បានទម្លាយឱ្យដឹងនៅលើផេកហ្វេសប៊ុករបស់នាងពីជាងថតអាថ៌កំបាំងរូបនោះ គឺជាប្អូនប្រុសបង្កើតរបស់នាង មានឈ្មោះថា ស៊ឹម ទេពនិមិត្ត ។ ភ្លាមនោះ ក្រោយពីបង្ហាញឱ្យដឹងនូវមុខមាត់ពិតរបស់ជាងថតមានទេពកោសល្យនោះហើយ មហាជនអ្នកគាំទ្រតារាចម្រៀង ទេព បូព្រឹក្ស មិនត្រឹមសរសើរពីសមត្ថភាពថតរូបតែម្យ៉ាងទេ គឺសូម្បីតែសម្រស់មុខមាត់វិញ ប្អូនប្រុសរបស់តារាចម្រៀងខាងលើនេះ ក៏សង្ហាណាស់ដែរ ៕