
អស់ទាស់! អាម៉ី ភ្ជាប់ពាក្យហើយ ឯថ្លៃទឹកដោះវិញ លុយសុទ្ធ ៤០០ លានរៀល និង ចិញ្ចៀនពេជ្រ ថ្លៃរាប់ម៉ឺនដុល្លារ
មហាជននិយមលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាស្គាល់មកហើយនូវ បងប្អូនស្រីស្រស់ស្អាត ២ នាក់ ជាអ្នកលក់ឡេ គឺ Ah Gi Leady និង អាម៉ី ។ ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បាន និង កំពុងតែលើកយករឿងរ៉ាវរបស់ពួកគេមកចែកចាយព្រោងព្រាតសាជាថ្មី នោះគឺពិធីភ្ជាប់ពាក្យរបស់ អាម៉ី ដែលជាប្អូនស្រី ។
ក្នុងនោះដែរ មូលហេតុដែលបងប្អូនទាំង ២ កំពុងតែជាប្រធានបទជាថ្មីនោះ ក៏ព្រោះតែបណ្តាការ និង ចិញ្ចៀនភ្ជាប់ពាក្យរបស់ អាម៉ី គឺមានតម្លៃសរុបប្រមាណជារាប់ម៉ឺនដុល្លារឯនោះ ។ នេះបើតាការឱ្យដឹងពីផេក សិល្បករកម្ពុជា ។
តាមរយៈផេកខាងលើ ដោយមានការជូនដំណឹងពីលោក អ៊ឹម ជីវ៉ា បានរៀបរាប់នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ ថា «Wow គ្រាន់តែ ថ្លៃបណ្តាការជំនូនទឹកដោះភ្ជាប់ពាក្យ អាម៉ី ប្អូនអាជី គឺទទួលបាន 99999$ ស្មើ និង 400 000 000 រៀល (បួនរយលានរៀល) និង ចិញ្ចៀនពេជ្រ ២ ម៉ឺនដុល្លារ ! ពិតជាមិនធម្មតាមែន ! អាម៉ី ប្អូនអាជីភ្ជាប់ពាក្យព្រឹកនេះ គ្រាន់តែហៅបងប្អូនជិតដិតមកចូលរួមតិចតួចបំផុត ដោយសារតែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ! ទោះបីភ្ញៀវមកចូលរួមមិនដល់ម្ភៃនាក់ តែថ្លៃទឹកដោះវិញញាក់សាច់» ៕