បើកបង្ហាញសម្រស់ តារាប្រុសខ្មែរ ៥ ដួងដែលនិយមទុកសក់វែង ជះភាពសង្ហាមិនណយទេ
បើនិយាយពីការលេងម៉ូដសក់របស់តារាប្រុសៗនាសម័យនេះ គឺមានស្ទីលខុសប្លែកផ្សេងៗគ្នាជាច្រើន ដូចជាខ្លះទុកសក់ខ្លី ខ្លះសក់វែង ហើយខ្លះទៀតក៏កោរសក់អស់ក៏មាន ព្រោះជាចំណង់ចំណូលចិត្ត និង ការតម្រូវទៅតាមទីផ្សារសិល្បៈរបស់គេ ។
សម្រាប់ការលេងស្ទីលទុកសក់វែងរបស់តារាៗផ្នែកបុរសនោះ នៅឯបរទេសសម្បូរណាស់ ប៉ុន្តែបើក្រឡេកមកមើលនៅប្រទេសកម្ពុជារបស់យើង ភាគតិចបំផុតដែលមានសិល្បករទុកសក់វែងដូចជានារីៗ ។
យ៉ាងណាមិញ ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំអារម្មណ៍លោកអ្នកមកមើលសិល្បករផ្នែកសម្តែង ផ្នែកបង្ហាញម៉ូដ ក៏ដូចជាផលិតករ ចំនួន ៥ រូបខាងក្រោមនេះវិញ ភាគច្រើនពួកគេមិនសូវជាទុកសក់ខ្លីប៉ុន្មានឡើយ ។ បើទោះតារាប្រុស ៥ រូបនេះ ទុកសក់វែងប្រះស្មាដូចនឹងនារីៗក៏ពិតមែន ប៉ុន្តែមុខមាត់របស់ពួកគេពិតជាទាក់ទាញបំផុត មិនថាពេលទម្លាក់សក់ ឬ ចងនោះទេ ។
១. តារាសម្តែង និង ផលិករ លោក វណ្ណឌី ពិសិដ្ឋ ហៅ Nathan
២. តារាសម្តែង និង តារាបង្ហាញម៉ូដ ចន្ថា ដារ៉ា
៣. អ្នកដឹកនាំរឿង គូ ដារ៉ាចាន់
៤. តាសម្តែង និង តារាបង្ហាញម៉ូដ Joseph Vann