Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ខុសគ្នាដាច់ផឹង រូបភាព យក់ ឋិតរដ្ឋា និង ស្វាមី កាលពីជាង ១៥ ឆ្នាំ​ មុន
តារា

ខុសគ្នាដាច់ផឹង រូបភាព យក់ ឋិតរដ្ឋា និង ស្វាមី កាលពីជាង ១៥ ឆ្នាំ​ មុន

អត្ថបទដោយ​៖ Vathey មិថុនា ២៤, ២០២១

បើគិតមកដល់ឆ្នាំ ២០២១ នេះ រយៈពេលជិត ១៥ ឆ្នាំមកហើយ ដែលតារាចម្រៀង យក់ ឋិតរដ្ឋា និង អតីតមិត្តរួមក្រុម EV Band លោក ឃុំ ប៉ុណ្ណាដែត បានបញ្ចប់ភាពនៅលីវ និង រៀបការជាមួយគ្នាសាងគ្រួសារយ៉ាងមានសុភមង្គលតាំងពីកំឡុងខែឧសភា ឆ្នាំ ២០០៦ មក ។ មកដល់ពេលនេះ តារាចម្រៀងប្រុសស្រីមួយគូខាងលើនេះ ក៏ទទួលបានចំណងដៃកូនប្រុស ២ នាក់ និង កូនស្រី ១ នាក់ ហើយដែរ ។

យ៉ាងណាមិញ ថ្មីៗនេះ អ្នកនាង យក់ ឋិតរដ្ឋា បានបង្ហោះរូបភាពមួយសន្លឹកថតនឹងស្វាមីកាលពីប្រមាណជាង ១៥ ឆ្នាំ មុន ដោយអ្នកនាងអះអាងថា កាលនោះអ្នកទាំង ២ នៅ Single រៀងៗខ្លួននៅឡើយទេ ។ លើសពីនោះ រូបភាពមួយសន្លឹកនោះដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនរូប បានយកមកប្រៀបធៀបគ្នា នឹងរូបភាពនាពេលបច្ចុប្បន្នទៀតផង ។

ក្នុងនោះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកខ្លះលើកឡើងថា កាលនោះនៅ Single រៀងៗខ្លួន អ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ថតរូបបានត្រឹមឈរក្បែរៗគ្នាតែមិនហ៊ានកៀកកិតស្និទ្ធស្នាលនោះទេ គឺមើលទៅខុសប្លែកគ្នាដាច់ផឹងក្រោយពីរៀបការរួច និង មានកូនៗហើយ គ្រប់រូបភាពទាំងអស់គឺស្និទ្ធស្នាលកៀកកើយខ្លាំង រហូតប៉ុស្តិ៍ខ្លះឱបថើបគ្នាយ៉ាងផ្អែមល្ហែមទៀតផង ។

ម្យ៉ាងវិញទៀត ក៏មានអ្នកគាំទ្រខ្លះសរសើរដែរថា កាលនោះតារាចម្រៀងទាំង ២ រូបខាងលើនេះ ពិតជាស្រស់ស្អាតស្រស់សង្ហាណាស់ ហើយបើទោះពេលនេះម្នាក់ៗឡើងគីឡូរៀងៗខ្លួនបន្តិចមែន ប៉ុន្តែមើលទៅនៅតែស្អាតៗមួយបែបតាមបែបលោកប៉ា អ្នកម៉ាក់៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់