Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ស្រវាមកលក់អនឡាញមិនបានប៉ុន្មាន ទូច ស្រីល័ក្ខ ពោលទាំងញញឹមខ្ជឹបបែបនេះបាត់!
តារា

ស្រវាមកលក់អនឡាញមិនបានប៉ុន្មាន ទូច ស្រីល័ក្ខ ពោលទាំងញញឹមខ្ជឹបបែបនេះបាត់!

អត្ថបទដោយ​៖ Vathey មិថុនា ២៤, ២០២១

ជាការពិតណាស់ មិនថាមុខរបររកស៊ី ឬ ការងារណាឡើយ គឺសុទ្ធសឹងតែមានភាពលំបាក និង ងាយស្រួលទៅតាមប្រភេទនៃអាជីពនោះ ។ បើយើងក្រឡេកទៅមើលអាជីពផ្នែកសិល្បៈ និង អ្នករកស៊ីនោះ ក៏ហាក់ខុសគ្នាបន្តិច ពេលខ្លះអ្នករកស៊ីអាចនឹងហត់នឿយជាងអាជីពជាតារា ជាពិសេសគឺអាជីពអ្នកលក់អនឡាញតែម្តង ពោលគឺត្រូវឡាយលក់ផលិតផលផង ទាក់ទងអតិថិនជនផង រៀបចំអីវ៉ាន់ជូនភ្ញៀវទៀត ។

យ៉ាងណាមិញ បើទោះជាអាជីពលក់អនឡាញមានការនឿយបន្តិចមែន ប៉ុន្តែនៅក្នុងយុគសម័យនេះ អាជីពផ្នែកនេះក៏ហាក់ពេញនិយមខ្លាំង រហូតមានសិល្បករ-ការិនីជាច្រើន បានបន្ថែមអាជីពជាអ្នកលក់អនឡាញ ដោយខ្លះលក់សម្លៀកបំពាក់ ខ្លះលក់កាបូប ខ្លះលក់គ្រឿងសម្អាង អាហារ និង ប្រើប្រាស់ផ្សេងៗទៀតជាច្រើន ។

ជាក់ស្តែងថ្មីៗនេះ តារាចម្រៀង ទូច ស្រីល័ក្ខ ដែលធ្លាប់កាន់ក្បាលមេក្រូច្រៀងលើឆាកតន្ត្រី សម្តែងនៅមុខកាមេរ៉ា ក៏បានបើកជំនួយថ្មីជាអ្នកលក់សម្លៀកបំពាក់ប៊្រេនល្បី តាមអនឡាញផងដែរ ។ ក្នុងនោះ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានសារភាពថាអាជីពនេះពិតជាហត់ ប៉ុន្តែអ្នកនាងពិតជាពេញចិត្តយ៉ាងខ្លាំង ។

គួរឱ្យដឹងថា អ្នកនាង ទូច ស្រីល័ក្ខ មិនត្រឹមតែលក់អនឡាញតែម្យ៉ាងនោះទេ គឺអ្នកនាងមានគម្រោងរួចហើយដែរ បន្ទាប់ពីហាងរបស់នាងសាងសង់រួច ពោលគឺអ្នកនាងនឹងនាំចូលសម្លៀកបំពាក់ ទឹកអប់ និង របស់ប្រើប្រាស់ប្រ៊េនល្បីៗមកលក់នៅប្រទេសកម្ពុជា ហើយអតិថិជនអាចមករកទិញនៅហាងផ្ទាល់ទៀតផង ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់