ញាក់! គ្រាន់របស់ប្រើក្នុងផ្ទះរបស់តារា ៥ រូបនេះ មួយៗមានតម្លៃអាចទិញដីបានរាប់ឡូត៍
មហាជន និង អ្នកនិយមតាមដានវិស័យ K-Pop ប្រាកដដឹងច្បាស់ដូចថ្ងៃហើយថា តារាកូរ៉េប្រុសស្រីម្នាក់ៗ តែងតែមានផ្ទះស្នាក់នៅផ្ទាល់ៗខ្លួន ជាមួយតម្លៃកប់ពពករាប់លានដុល្លារ ដែលមានបែបបទប្រណីតទាន់សម័យ ក៏ដូចជាស្ថិតក្នុងតំបន់ល្បីៗរបស់ប្រទេសកូរ៉េផងដែរ ។
បើយើងក្រឡេកមកមើលការតុបតែងលម្អខាងក្នុងវិញ តារាមួយចំនួនពិតចំណាយមិនតិចឡើយ ដោយភាគច្រើនពួកគេបានរៀបចំទិញគ្រឿងសង្ហារិមម៉ាកល្បីៗជាច្រើន ក៏ដូចជាគ្រឿងលម្អកំប៉ិកកំប៉ុកផ្សេងៗ មកដាក់តាំងឱ្យប្លែក ឬ ទាក់ភ្នែក ដែលបើគិតតម្លៃត្រួសៗនោះ គឺចង់ស្មើនឹងផ្ទះនៅធម្មតាមួយខ្នងបាត់ទៅហើយ ។
និយាយមកដល់ត្រឹមនេះ ប្រជាប្រិយ នឹងលើកយកត្រួសតារាកូរ៉េប្រុសស្រីៗត្រួសចំនួន ៥ រូប ដែលមានគ្រឿងសង្ហារិមថ្លៃជាងគេ មកជូនទស្សនា៖
១. Jisoo សមាជិក BLACKPINK ៖ នារីមុខផ្អែមប្រចាំក្រុមនេះ មានកញ្ចក់ដ៏ស្អាតមួយ មានតម្លៃ ១២ ០០០ ដុល្លារ ។
២. Jennie សមាជិក BLACKPINK ៖ ស្រីតូចច្រឡឹងរូបនេះ គ្រាន់តែគ្រែគេងមួយមានតម្លៃរហូតជាង ២០ ០០០ ដុល្លារ ។
៣. Lisa សមាជិក BLACKPINK ៖ តារាសញ្ជាតិថៃម្នាក់នេះវិញ មានទូរទស្សន៍ម៉ាក LG OLED 88 inch មានតម្លៃ ៣០ ០០០ ដុល្លារ និង កៅអីចំនួន ៤ ដែលមានតម្លៃសរុប ៦ ០០០ ដុល្លារ ព្រមទាំងសម្ភារមានតម្លៃផ្សេងជាច្រើនទៀត ។
៤. Kai សមាជិក EXO ៖ បុរសសង្ហារកំពុងបោះសំឡេងឯណេះវិញ មានសាឡុងធំមួយឈុត តម្លៃ ៣៥ ០០០ ដុល្លារ តុធ្វើការមួយតម្លៃ ២ ០០០ ដុល្លារ និង បាសមួយគ្រាប់ទៀតដែលមានតម្លៃ ២ ៥០០ ដុល្លារ ។
៥. G Dragon សមាជិក BIGBANG ៖ បុរសស្តេចហ្វេសិនម្នាក់នេះមិនណយទេ គ្រាន់តែធ្នើរតាំងមួយមានតម្លៃរហូតដល់ ៦២ ០០០ ដុល្លារ កញ្ចក់មួយតម្លៃ ១០ ០០០ ដុល្លារ រីឯកៅអីមួយ ១ ០០០ ដុល្លារ ហើយតុមួយ ១៥ ០០០ ដុល្លារ ៕