អាយុទើប ៣៣ ឆ្នាំ កំលោះសង្ហា Mario ធ្លាប់ផ្ទុះព័ត៌មានរឿងអាស្រូវស្នេហាអូនបង ជាមួយតារាស្រី ៩ នាក់
មហាជនដែលនិយមគាំទ្រតារាប្រុសស្រីថៃ ប្រាកដជាបានជ្រាបខ្លះហើយពីរឿងរ៉ាវជីវិតរបស់តារាក្នុងដួងចិត្ត មិនថារឿងរ៉ាវការងារ ឬ ស្នេហានោះទេ ។ ជាក់ស្តែង ដូចជាតារាប្រុស Mario Maurer អ៊ីចឹង បើនិយាយពីរឿងស្នេហារបស់តារាប្រុសរូបនេះ មហាជនប្រាកដជាបានដឹងខ្លះៗហើយ ឯខ្លះទៀតអាចនឹងមិនទាន់ដឹងក៏ថាបាន ។ បើតាមការឱ្យដឹងពីការចុះផ្សាយក្នុងសារព័ត៌មានថៃមួយថា តារាប្រុស Mario ធ្លាប់មានដំណឹងទាក់ទងស្នេហាជាមួយតារាស្រី ៩ រូបនាពេលកន្លងមកនេះ តែចុងក្រោយត្រូវបានបញ្ចប់ទៅវិញ។ ក្នុងនោះរួមមាន ៖
១. Mario Maurer និង នាង Mint Chalida
មហាជនពិតជាបានស្គាល់មកហើយពីតារាស្រី Mint Chalida ដោយតារាស្រីរូបនេះ និង តារាប្រុសលោក Mario Maurer ធ្លាប់មានព័ត៌មានថា មានទំនាក់ទំនងស្និទ្ធស្នាលជាមួយគ្នា បន្ទាប់ពីពួកគេត្រូវបានមហាជនចាប់គូឱ្យ ក្រោយសម្តែងរឿងជាមួយគ្នា តែចុងក្រោយអ្នកទាំងពីរចេញមុខបកស្រាយថាត្រឹមមិត្តរួមអាជីពតែប៉ុណ្ណោះ ។
២. Mario Maurer និង នាង Sandara Park
តារាស្រី Sandara Park ជាតារាចំរៀងស្រីល្បីឈ្មោះនៅក្នុងប្រទេសកូរ៉េខាងត្បូង និង អតីតសមាជិកក្នុងក្រុម 2NE1 ក៏ធ្លាប់មានដំណឹងថាបានសាងទំនាក់ទំនងសំងាត់នឹងតារាប្រុស Mario ដែរ ក្រោយពេលគេឃើញអ្នកទាំងពីរតែងតែមានជំនួបគ្នា ហើយថែមទាំងបង្ហោះរូបភាពជាមួយគ្នាជាញឹកញាប់ ធ្វើឱ្យមហាជនសង្ស័យថាទំនាក់ទំនងរបស់ពួកគេប្រហែលជាលើសពីអ្នកស្គាល់គ្នាផងដែរ ។
៣. Mario Maurer និង នាង Ploy Cherman
តារាស្រីនាង Ploy Cherman និង តារាប្រុសលោក Mario ក៏ធ្លាប់មានព័ត៌មានថាមានទំនាក់ទំនងស្នេហាជាមួយគ្នាផងដែរ កាលពីពេលកន្លងទៅនោះ ប៉ុន្តែចុងក្រោយអ្នកទាំងពីរក៏បានចេញមុខបង្ហាញថា ត្រឹមជាបងប្អូនរាប់គ្នាតែប៉ុណ្ណោះ ។
៤. Mario Maurer និង នាង Mai Davika
ចំពោះតារាស្រី Mai Davika ក៏ធ្លាប់មានដំណឹងមកថា មានទំនាក់ទំនងពិសេសជាមួយតារាប្រុស Mario ផងដែរ បន្ទាប់ពីអ្នកទាំងពីរបានបង្ហោះរូបគូជាមួយគ្នាជាញឹកញាប់នៅលើបណ្តាញសង្គមកាលពីកន្លងទៅ ហើយពួកគេក៏ជាគូសម្តែងរឿងជាមួយគ្នាដ៏ស័ក្តិសមទៀតផង រហូតធ្វើឱ្យមហាជនបានចាប់គូឱ្យអ្នកទាំងពីរ តែចុងក្រោយមិនអាចទៅរួច គឺត្រូវបានបញ្ចប់ត្រឹមពាក្យថាមិត្ត ។
៥. Mario Maurer និង នាង Baifern
មហាជនពិតជាបានស្គាល់មកហើយពីតារាសម្តែងស្រីរាងតូចច្រឡឹង Baifern ដោយនាងក៏ធ្លាប់មានពាក្យលេចឮជាមួយតារាប្រុសលោក Mario ផងដែរលើទំនាក់ទំនងជាមួយគ្នា ដោយមានពាក្យតៗគ្នាថា តារាប្រុសលោក Mario ធ្លាប់បានតាមញ៉ែតារាស្រី Baifern តែចុងក្រោយមិនអាចទៅជាស្នេហារួចនោះទេ បានត្រឹមពាក្យថាមិត្តរួមការងារ ។
៦. Mario Maurer និង នាង Kubgib
មហាជនមួយចំនួនពិតជាបានស្គាល់មកហើយពីតារាស្រីនាង Kubgib ដែលនាងធ្លាប់មានទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមជាមួយតារាប្រុសលោក Mario ខ្លាំងណាស់ និង អស់ពេលជាយូរមកហើយ តែចុងក្រោយពួកគេក៏បានបញ្ចប់ក្តីស្នេហ៍ដែលមានចំពោះគ្នា ដោយហេតុផលមួយចំនួន ។ មកដល់ពេលនេះ តារាស្រី Kubgib ក៏បានសាងស្នេហ៍ជាមួយអ្នកថ្មី និង បានរៀបការមានកូនរួចហើយដែរ ។
៧. Mario Maurer និង នាង Kimberly
ចំពោះតារាស្រី Kimberly ធ្លាប់ធ្លាយដំណឹងថាមានទំនាក់ទំនងស្នេហាជាមួយតារាប្រុស Mario រហូតមានពាក្យចចាមអារ៉ាមថានាងជាជនទី ៣ ធ្វើឱ្យស្នេហារវាងលោក និង នាង Kubgib បែកបាក់គ្នា ។ យ៉ាងណាមិញ ចុងក្រោយតារាស្រី Kimberly ក៏បានចេញមុខបញ្ជាក់ច្បាស់ៗថា នាង និង Mario គ្រាន់តែជាមិត្តរួមអាជីពតែប៉ុណោះ មិនមានអ្វីលើសពីមិត្តនោះទេ ។
៨. Mario Maurer និង នាង Ying Mann
Ying Mann ជាតារាស្រីម្នាក់ដែរនៅក្នុងរង្វង់សិល្បៈ ហើយនាងក៏ធ្លាប់មានពាក្យចចាមអារ៉ាមថា នាងលួចតាមស្នេហ៍កំលោះ Mario Maurer ផងដែរ រហូតធ្វើឱ្យបណ្តាអ្នកគាំទ្ររបស់លោក Mario មានការមិនពេញចិត្តចំពោះនាង នៅពេលដែលឮថានាងលួចស្នេហ៍តារាក្នុងដួងចិត្តរបស់ពួកគេបែបនេះ តែចុងក្រោយ នាងក៏បានបញ្ជាក់ថាគ្រាន់តែជាបង និង ប្អូនតែប៉ុណ្ណោះ។
៩. Mario Maurer និង នាង Junji
មហាជនពិតជាបានស្គាល់មកហើយពីនាង Junji ហើយ ដែលនាងជាតារាចម្រៀងស្រីម្នាក់ និង ជាសង្សារពេលបច្ចុប្បន្នរបស់តារាប្រុស Mario។ មកទល់ពេលនេះ ទំនាក់ទំនងរបស់អ្នកទាំងពីរក៏មិនមានការលាក់បាំង ឬ បិទបាំងអ្វីដែរ អ្នកទាំងពីរតែងតែបើចំហនូវទំនាក់ទំនងស្នេហាមួយនេះឱ្យមហាជនបានឃើញ៕