ហេងណាស់! បុរសម្នាក់ចាក់កន្ទុយលេខត្រូវបាន ២៤០០ ដុល្លារ ក្រោយយល់សប្តិឃើញ ករុណា ពេជ្រ ធ្វើបែបនេះ
អាចចាត់ទុកថាជជាសំណាង ឬ ជានិស្ស័យ ដោយបុរសម្នាក់ជាមិត្តនៅក្នុងហ្វេសប៊ុករបស់តារាចម្រៀង ករុណា ពេជ្រ ពុំដែលបានជួបគ្នានៅក្រៅម្តងណាសោះ បានត្រូវឆ្នោត ២៤០០ ដុល្លារ ក្រោយពីយល់សប្តិឃើញលោក ។ នេះបើតាមការបង្ហោះឱ្យដឹងពីតារាចម្រៀងរូបនេះ ។
រឿងរ៉ាវខាងលើនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនហាក់ចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀង ករុណា ពេជ្រ បានរៀបរាប់លម្អិតដូច្នេះថា «អឺ មានចឹងទៀត! បងប្រុសម្នាក់ ជាមិត្តក្នុង Facebook យល់សប្តឃើញខ្ញុំទៅញ៉ាំបាយ ហើយកាប់មាន់ដុតទទួល ស្រាប់តែជាគាត់ចាក់កន្ទុយលេខវិញ ។ នេះសំណាងត្រូវបាន ២៤០០ $ ប៉ុន្តែ កុំព្យាយាមកាត់ចាក់លើកក្រោយទៀតអីណាបង ។ ហើយសូមជូនពរបងយកលុយសំណាង ២៤០០$ នេះធ្វើអ្វីឱ្យរីកចម្រើនបានគុណជា ១០០ ជា ១០០០ ដង ទៀតនាពេលខាងមុខ ។ ហេហេហេ សំណាងហើយត្រូវ ចុះបើខុសវិញ សង្ស័យជេរ ករុណា ពេជ្រ ហ្មងបង ។ សូមបងប្អូន មេត្តាកុំព្យាយាមផ្សងសំណាង តាមរយៈការចាក់កន្ទុយលេខអីណា» ។
ដោយឡែកបើក្រឡេកទៅមើល អ្នកមាននិស្ស័យ និង សំណាង រូបនោះវិញ ក្រោយពីឈ្នះលុយខ្ទង់ពាន់នេះហើយ ក៏បានផ្ញើសារមកកាន់លោក ករុណា ពេជ្រ ព្រមទាំងបានប្រាប់ថា នេះជានិស្ស័យ ហើយ បើមានឱកាសលោកចង់អញ្ចើញលោក ករុណា ពេជ្រ ពិសាអាហារជុំគ្នាម្តង ៕