មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីកីឡាការិនីហែលទឹកដ៏ឆ្នើម ហែមថុន វិទិនី បានបង្ហោះរូបថតស្និទ្ធស្នាលខ្លាំងជាមួយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ។
ជាមួយនឹងការបង្ហាញរូបថតកៀកកើយគ្នាយ៉ាងជិតស្និទ្ធ ថែមថុន វិទិនី ស្រាប់តែបង្ហើបថា នាង និង ឱក សុគន្ធកញ្ញា មានទំនាក់ទំនងជាគ្រូ និង សិស្ស ដោយកាលពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ទម្ងន់អូន ឆលី តារាចម្រៀងស្រីដ៏ល្បីខាងលើបានទៅរៀនហែលទឹកជាមួយនាង ហើយមិនត្រឹមតែប៉ុណ្ណោះ វិទិនី នៅលើកសរសើរពី ឱក សុគន្ធកញ្ញា ទៀតថា គឺជាកូនសិស្សដ៏ពូកែមិនសរសើរមិនបានទៀតផង ។
ស្រីស្អាត វិទិនី បានរៀបរាប់ថា «ជាមួយបងជីដូនមួយបង្កើត Aok Sokunkanha – ឱក សុគន្ធកញ្ញា ជឿអត់? យាយចឹង Sokun Tana ច្រណែនទៀតលូវហើយហិហិ នឹកណាស់កាលនឹងម៉ាក់ឆាលីកូនសិស្សអ្នកគ្រូ តិចទៀតឆាលីក៏ត្រូវហាត់ជាមួយអ្នកគ្រូដែរ ម៉ាក់ៗឆាលីចូលចិត្តហែលទឹកដល់កើតឆាលីមិនទាន់បាន1ខួបផងចង់ឱ្យ ឆាលី ហាត់ហែលទឹកហើយតែចាំចប់កូវីដសិន» ។
កីឡាការិនីខាងលើនៅលើកសរសើរពី ឱក សុគន្ធកញ្ញា ទៀតថា «យាយលើកតិចចុះ អ្នកខ្លះឃើញតែបងកញ្ញាច្រៀងលើឆាកទេ តែក្រៅពីនឹងអត់ដឹងថាគាត់ពូកែហែលទឹកហើយហែលខ្លាំងទៀត អួតសិស្សតិចព្រោះអត់ដែលបានសរសើរ អ្នកគ្រូស្មានតែពូកែច្រៀងទេ ចុះទឹកមានណាហែលឡើងគ្រូភ្ញាក់ ព្រោះធ្លាប់ឃើញតែកូនសិស្សស្រីៗខ្លាចទឹកដល់កូនសិស្សមួយនេះអត់មានខ្លាចតិចសោះ មិនសរសើរមិនបាន» ៕