បាត់មុខយូរ តារាសម្តែង លី ឡានី នៅតែស្រស់សង្ហា ហើយកំពុងសំងំសាងគ្រួសារយ៉ាងមានសុភមង្គល
មហាជននិយមតាមដានទស្សនាចម្រៀងកាយវិការ និង ខ្សែភាពយន្តកាលពីប្រមាណជា ២០ ឆ្នាំមុន ច្បាស់ណាស់ប្រាកដជាធ្លាប់បានស្គាល់ហើយនូវវត្តមានរបស់តារាសម្តែងប្រុសស្រស់សង្ហាលោក លី ឡានី ដោយកាលនោះ តារាប្រុសរូបនេះក៏ត្រូវបានជាប់ឈ្មោះជាតារាសម្តែងមួយរូបដែលមានប្រជាប្រិយភាពខ្លាំងណាស់ដែរ ។
ក្រោយពីសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈមួយរយៈពេល លោក លី ឡានី ក៏បានបាត់មុខឈឹងលើវិថីសិល្បៈ ហើយបានចាប់យកមុខងារនៅក្នុងមន្ត្រីរាជការទៅវិញ និង សាងគ្រួសារមានកូនចំនួន ២ នាក់ហើយដែរ ។ យ៉ាងណាក៏ដោយ តារាប្រុសរូបនេះក៏នៅតែស្ថិតនៅក្នុងក្រអៅបេះដូងអ្នកគាំទ្រដូចដើម ព្រោះតែចម្រៀងកាយវិការ និង ខ្សែភាពយន្តមួយចំនួន ក៏នៅតែមាននៅលើបណ្តាញ Youtube ដូចដើមនោះ ។
យ៉ាងណាមិញថ្មីៗនេះ តារាសម្តែងលោក លី ឡានី បានធ្វើឱ្យមហាជនអ្នកគាំទ្រដែលតែងនឹករឭកដល់តារាប្រុសរូបនេះ ហាក់រំភើបចិត្ត និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហាញវត្តមានសាជាថ្មីក្នុងឆ្នាំ ២០២១ នេះ ដោយការថតបង្ហាញផលិតផលមួយ ។ លើសពីនោះ ត្រលប់មកវិញសាជាថ្មីម្តងនេះ បើទោះមិនបានប្រឡូកចូលសិល្បៈដូចដើម តែលោក លី ឡានី មើលទៅនៅតែស្រស់សង្ហា និង ក្មេងជាងមុនទៅទៀត ៕