ទាំងសង្ហាទាំងមានមន្តស្នេហ៍ ចឹងតើបានតារាប្រុសពន្លកថ្មី ៦ ដួងនេះ ឆក់បេះដូងស្រីៗឱ្យវង្វេងអស់
បច្ចុប្បន្នមានសិល្បករ សិល្បការិនីវ័យក្មេងដែលជាតារាពន្លកក្រោយពោរពេញដោយទេពកោសល្យ និង រូបសម្រស់ លេចមុខប្រកួតប្រជែងដណ្ដើមទីផ្សារសិល្បៈពីរៀមច្បងយ៉ាងច្រើនផុសផុល ។
យ៉ាងណាមិញបើក្រឡេកទៅមើលតារាសម្ដែងប្រុសវ័យក្មេង ៦ ដួងប្រចាំប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ថៃឯណោះវិញ ពួកគេម្នាក់ៗកំពុងប្រជែងគ្នាដណ្ដើមយកបេះដូងទស្សនិកជន ជាពិសេសមិត្តៗយុវវ័យឱ្យលង់ស្រឡាញ់នូវរូបរាងដ៏ខ្ពស់សង្ហា មុខមាត់សម្បូរមន្តស្នេហ៍របស់ពួកគេសឹងតែដកចិត្តមិនរួច ខណៈពួកគេទើបតែបង្ហាញមុខសម្ដែងក្នុងខ្សែភាពយន្តតែប៉ុន្មានរឿងប៉ុណ្ណោះ ។
តើតារាសម្ដែងប្រុសវ័យក្មេងប្រចាំប៉ុស្ដិ៍លេខ ៣ រូបណាជា idol របស់ប្រិយមិត្ត?
១- Pon Nawasch
២- Krating Khunnarong
៣- August Vachiravit
៤- Inn Sarin
៥- Kongthap Peak
៦- Gulf Kanawut