អស់ទាស់! ឆាយ នីតា លែងខ្លួនមួយប៉ុស្តិ៍នេះ ស៊ីអារម្មណ៍អ្នកគាំទ្រណាស់
បើរំឭកទៅកាន់ការប្រកួតបវរកញ្ញា Miss Cambodia ឆ្នាំ ២០១៦ លោកអ្នកប្រាកដជាបានស្គាល់មកហើយនូវជ័យលាភីរងទី ២ កញ្ញា ឆាយ នីតា ។ ក្រោយពីបានក្លាយជាបវរកញ្ញា និង សាងកេរ្តិ៍ឈ្មោះលើវិស័យសិល្បៈជាច្រើនឆ្នាំហើយនោះ តារាស្រីរូបនេះក៏បានក្លាយទៅជាតារាសម្តែងមួយរូប ដែលកំពុងលេចធ្លោខ្លាំងក្នុងវិស័យខ្សែភាពយន្ត ។
បច្ចុប្បន្ននេះ កញ្ញា ឆាយ នីតា ក៏បានគ្រងតំណែងជាតួឯកជាច្រើនក្នុងខ្សែភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍ជាច្រើន ក៏ដូចជាថតស្ប៉តពាណិជ្ជកម្មឱ្យផលិតផលមួយចំនួនទៀតផង ក៏ព្រោះតែសម្រស់ដ៏សោភាជាទុននៃការក្តោបឱកាសខាងលើនេះ ។ ម្យ៉ាងវិញទៀត បើក្រឡេកទៅមើលសម្រស់របស់តារាស្រីខាងលើនេះ គឺមិនត្រឹមតែមានផ្ទៃមុខស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែបើក្រឡេកទៅមើលសម្បុរដងខ្លួនដ៏ស្រឡូនរបស់នាងវិញ ពិតជាស័ក្តិសមទាំងព្រម ។
ថ្មីៗនេះ កញ្ញា ឆាយ នីតា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនកំពុងតែបើកភ្នែកធំៗ ក៏ព្រោះតែនាងបានបង្ហោះរូបភាពមួយសន្លឹកពីចំហៀង ដោយមិនបានបិទបាំងល្វែងខាងលើនោះឡើយ ។ លើសពីនោះ រូបភាពដ៏សិចស៊ីនេះដែរ ឆាយ នីតា ក៏បានភ្ជាប់ពាក្យមួយឃ្លាយ៉ាងមានន័យជាភាសាអង់គ្លេសថា «A lot of people would say ‘sexy’ is about the body. But to me, ‘sexy’ is a woman with confidence. I admire women who have very little fear» ដោយមានន័យថា «មនុស្សគ្រប់គ្នាប្រាកដជាលើនិយាយថា សិចស៊ី គឺផ្តោតទៅលើរូបរាងកាយ ប៉ុន្តែសម្រាប់ខ្ញុំ សិចស៊ី គឺជាស្ត្រីដែលមានភាពជឿជាក់ ។ ខ្ញុំសុំសរសើរដល់ស្ត្រី ដែលមានភាពភ័យខ្លាចតិចតួចបំផុត» ៕