Pon ទម្លាយក្ដីស្រមៃដែលធ្លាប់ប៉ងពីក្មេង ខុសឆ្ងាយពីអាជីពបច្ចុប្បន្នផ្ទុយស្រឡះ
តារាសម្ដែងប្រុសរូបសង្ហា Pon Nawasch កំពុងក្ដោបប្រជាប្រិយភាពពីមហាជនច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយខ្សែភាពយន្តដែលគេសម្ដែង ភាគច្រើនសុទ្ធតែទទួលបានការគាំទ្រពីមហាជន ។
ថ្វីដ្បិតថាកំពុងបោះជំហានយ៉ាងជោគជ័យនៅលើវិថីសិល្បៈ ប៉ុន្ដែថ្មីៗនេះ ប្រុសស្អាតសម្បូរមន្តស្នេហ៍ Pon Nawasch បានទម្លាយថា លោកមានក្ដីស្រមៃមួយកាលពីនៅក្មេង នោះគឺធ្វើជាពេទ្យសត្វដ៏ពូកែម្នាក់ ព្រោះថាកាលពីនៅតូច លោកបានចិញ្ចឹមកូនឆ្កែមួយក្បាល ។
គ្រាន់តែតារាប្រុស Pon Nawasch ទម្លាយក្ដីស្រមៃកាលពីក្មេងមកបែបនេះ ធ្វើឱ្យអ្នកគាំទ្រមួយចំនួនភ្ញាក់ផ្អើលដោយនឹកស្មានមិនដល់ថា ក្ដីស្រមៃរបស់លោកកាលពីក្មេងខុសឆ្ងាយពីអាជីពបច្ចុប្បន្នផ្ទុយស្រឡះបែបនេះ ។
យ៉ាងណាបានក្លាយជាអ្នកសិល្បៈយ៉ាងពេញលេញមួយរូបហើយ Pon Nawasch ក៏ឆ្លៀតនិយាយដោយមិនលាក់លៀមថា ពេលនេះលោកពេញចិត្តនឹងអាជីពមួយនេះខ្លាំងណាស់ ហើយក៏ប្រុសស្អាតរូបនេះក៏ឆ្លៀតបង្ហើបទៀតថា តារាគំរូក្នុងដួងចិត្តរបស់លោកគឺ Nadech Kugimiya ទៀតផង ហើយលោកតែងតែមើលខ្សែភាពយន្តដែលតារារៀមច្បងរូបនេះសម្ដែងមិនសូវខាននោះទេ ៕