បើកបង្ហាញសម្រស់របស់ប្អូនស្រី ម៉ាក សែនសូនីតា ទាំង ៣ ស្អាតៗខ្លាំង មិនចាញ់អ្នកសិល្បៈ
មហាជនអ្នកគាំទ្រដែលតែងគាំទ្រតារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា តាំងពីការចាប់ផ្តើមចូលប្រឡូកសិល្បរបស់នាងនោះ ប្រាកដជាធ្លាប់បានដឹងរឿងរ៉ាវមួយចំនួនមកហើយ ពីជីវិតឯកជនរបស់តារាស្រីរូបនេះ ។ ក្នុងនោះ តូតា ធ្លាប់បានប្រាប់មហាជនអ្នកគាំទ្រហើយថា នាងមានបងប្អូនតែសុទ្ធតែជាស្រី ។
កន្លងមក មហាជន និង បណ្តាសារព័ត៌មានមួយចំនួនធ្លាប់បាន ចុះផ្សាយមកហើយពីប្អូនស្រីទី ២ របស់នាង គឺ អ្នកនាង ម៉ាក សែនសូរិយា ហៅ យ៉ាយ៉ា និង ប្អូនស្រីបន្ទាប់ ម៉ាក ពេជ្រកនិកា តែយ៉ាងណាមិញ ម៉ាក សែនសូនីតា ហៅ តូតា ក៏នៅមានប្អូនស្រីម្នាក់ទៀតដែរ ។
ថ្ងៃនេះ ប្រជាប្រិយ នឹងយកនូវបងប្អូនបង្កើតតារាស្រី ម៉ាក សែនសូនីតា ទាំង ៤ នាក់ មកបង្ហាញជូនលោកអ្នក ហើយចាំដាក់ពិន្ទុផងថា ដូចគ្នាប៉ុន្មានភាគរយ ៖
១- ម៉ាក សែនសូនីតា ហៅ តូតា បងស្រីច្បង
២- ម៉ាក សែនសូរិយា ហៅ យ៉ាយ៉ា ប្អូនស្រីទី ២
៣- ម៉ាក ពេជ្រកនិកា ប្អូនស្រីទី ៣
៤- ម៉ាក ពេជ្រផ្កាស ប្អូនស្រីទី ៤