អាសូរណាស់! អៀង ចេនឡា ទើបដាច់ចិត្តទម្លាយ នាយក្រិន សង្គ្រោះបន្ទាន់ច្រើនដង តែលាក់មិនស្រែករកជំនួយ
ក្រោយពីទទួលបានដំណឹងរបស់តារាកំប្លែងមានប្រជាប្រិយភាព មាឌល្អិត លោក ទេស សុជន ហៅ នាយក្រិន កំពុងតែស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយសារឈឺពោះវៀនធ្លាក់ចូលក្រោមពងនោះ បានធ្វើឱ្យមហាជនមិត្តសិល្បករជាច្រើនមានក្តីអាណិតអាសូរដល់ពោះម៉ាយកូន ៣ រូបនេះយ៉ាងខ្លាំង ។
ក្នុងនោះមហាជន និង អ្នកគាំទ្រជាច្រើនបានលើកឡើងថា នាយក្រិន ពិតជាគួរឱ្យអាណិតខ្លាំងណាស់ ដោយពេលកន្លងមកត្រូវភរិយាចុះចោល បន្សល់កូន ៣ នាក់ ឱ្យលោកចិញ្ចឹមបីបាច់ទាំងកាយសម្បទារបស់លោកទាបល្អិត ហើយពេលនេះលោកត្រូវមកជួបជំងឺនេះទៀត ដូច្នេះតើបន្ទុករបស់លោកកាន់តែធ្ងន់កម្រិតណានោះ?
បើងាកទៅមើលតារាកំប្លែង និង តារាសម្តែង អៀង ចេនឡា ឯនោះ ក្រោយពីដំណឹងនៃស្ថានភាពជំងឺរបស់ នាយក្រិន ត្រូវបានចែករំលែកហើយនោះ ស្រាប់តែលោក អៀង ចេនឡា បានដាច់ចិត្តបង្ហើបនូវរឿងមួយរបស់ នាយក្រិន មិនចង់ឱ្យនរណាម្នាក់ដឹងនោះ ។
លោក អៀង ចេនឡា បានឱ្យដឹងថា «គាត់ឈឺចូលសង្គ្រោះបន្ទាន់ប៉ុន្មានដងហើយ តែគាត់មិនដែលឱ្យពួកខ្ញុំថតគាត់បង្ហោះទេ គាត់ខ្លាចគេថា ចង់បានជំនួយ ! សូមទេវតាតាមថែរក្សាមនុស្សល្អដូចជាបង ទេស សុជន ហៅ នាយក្រិន ឱ្យឆាប់ជាសះស្បើយ ដើម្បីទៅមើលថែរកូនៗតូចៗរបស់គាត់វិញ…!» ៕