ស្ងាត់ឈឹងលើវិថីសិល្បៈ ការពិត Hak Record សំងំនៅខេត្តមួយនេះសោះ
មហាជនយុវវ័យ ដែលនិយមស្តាប់បទចម្រៀង Original Song ប្រាកដជាធ្លាប់បានស្គាល់ហើយម្ចាស់បទចម្រៀង «ព្រះវេសន្តរ» «ឧបសគ្គស្នេហ៍» និង «អូនកុំយំ» លោក Hak Record ដែលជាតារាចម្រៀង និង អ្នកនិពន្ធផងនោះ ។
កាលនោះគេចាំបានថា លោក Hak Record បានបង្ហាញស្នាដៃចម្រៀង Original Song របស់លោកនៅលើបណ្តាញសង្គមទទួលបានជោគជ័យយ៉ាងខ្លាំង រហូតលោកបានបោះជំហានក្លាយជាតារាចម្រៀង និង អ្នកនិពន្ធក្នុងផលិតកម្ម ថោន ។
ក្រោយពីសាងកេរ្តិ៍ឈ្មោះបន្ថែមដោយបានផលិតបទចម្រៀថ្មីៗជាច្រើនសម្រាប់ខ្លួនឯង និង តារាចម្រៀងផ្សេងទៀតក្នុងផលិតកម្មថោនហើយនោះ គេហាក់សង្កេតឃើញថារយៈពេលប្រមាណជាជាង ១ ឆ្នាំ មកនេះ លោក Hak Record បាត់មុខឈឹងក្នុងវិស័យសិល្បៈ ។
ក្នុងការបាត់មុខឈឹងនេះដែរ បើតាមគណនីហ្វេសប៊ុករបស់តារាចម្រៀងប្រុសរូបនេះ ក៏ដូចជាការបញ្ជាក់ពីអ្នកស្និទ្ធស្នាលបានឱ្យដឹងថាលោក Hak Record បានទៅរស់នៅឯក្រុងព្រះសីហនុ យូរមកហើយ ហើយលោកនៅទីនោះប្រកបមុខរបររកស៊ីជាច្រើនដូចជា បើកផ្ទះសំណាក់ និង ភោជនីយដ្ឋាន ជាដើម ៕