ដៀលអ្នកណាមិនដៀល ដៀលប៉ះ Matt មានអីញ័រដៃតតាក់សរសេរសារសុំទោស ៣០ ថ្ងៃជាប់គ្នា ខ្លាចគេប្ដឹង
មហាជនច្បាស់ជានៅចាំជាមិនខាន អំពីរឿងរ៉ាវរវាងតារាស្រីនាង Matt Peranee ដែលត្រូវបានមហាជនអ្នកគាំទ្រម្នាក់ចេញមកដៀលត្មិះប្រមាថមាក់ងាយ រហូតដល់ថ្នាក់នាងទ្រាំពុំបានទៅដាក់ពាក្យប្ដឹងនៅតុលាការនាពេលកន្លងទៅ ។
យ៉ាងណាមិញ រឿងរ៉ាវនោះបានកើតឡើងតាំងតែពីខែមីនាមកម៉្លេះ រហូតមកដល់ពេលនេះក៏មិនទាន់ដោះស្រាយចប់នោះដែរ ។ ដោយឡែកបើងាកទៅមើលគូភាគីដែលតារាស្រី Matt ប្ដឹងឯណោះវិញ ព្រោះតែភ័យខ្លាច Matt ប្ដឹងផ្ដល់ ក្នុងនោះគេក៏ឃើញបុគ្គលនោះបានចេញមកសរសេរសារបង្ហោះសុំការអភ័យទោសពី Matt ជារៀងរាល់ថ្ងៃ ដោយមកទល់ពេលនេះប្រមាណជា ៣០ ថ្ងៃហើយ ដើម្បីឱ្យតារាស្រីរូបនេះដកពាក្យបណ្ដឹងចេញ ព្រោះរូបគេដឹងកំហុស ។
ទន្ទឹមនឹងនោះ ក្រោយពីឃើញបែបនោះមក Matt ក៏បានថតយកសារសុំអភ័យទោសនោះទៅបង្ហោះក្នុងគណនី Instagram របស់នាង តែពុំបានសរសេរអ្វីឡើយ ។ ក្នុងនោះដែរគេក៏ពុំដឹងថា Matt អាចនឹងចិត្តទន់ឬយ៉ាងណានោះទេ ព្រោះពេលកន្លងមក Matt និយាយយ៉ាងមុតមាំថានាងនឹងរកការខុសត្រូវឱ្យដល់ទីបញ្ចប់ ៕