ក្រោយជាកូវីដដាច់ លោក ខួច សំងំធ្វើរឿងទាំងនេះភ្លែត ដើម្បីបង្កើនសម្រស់កាន់តែស្អាត
បើទោះបីមិនទាន់មានវត្តមាននៅក្នុងសង្គមសិល្បៈក្តី តែលោក សេង រ៉ាក់ដា ហៅ ខួច ហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រច្រើន ។ យ៉ាងណាមិញថ្មីៗនេះអតីតហ្វ្រេសស៊ីប៊យលោក សេង រាក់ដា បានសំងំធ្វើរឿងទាំងនេះ ដើម្បីឱ្យការវិលត្រឡប់ជាថ្មីរបស់លោកនៅក្នុងវិស័យសិល្បៈកាន់តែទីផ្សារខ្ពស់ផងដែរ ។
ក្នុងពេលនេះដែរលោក សេង រ៉ាក់ដា ហៅ ខួច មានសុខភាពល្អជាធម្មតា ដោយលោកបានបញ្ចប់ការធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយកាលពីចុងខែកន្លងទៅថ្មីៗនេះ ។ បើទោះបីជាមានរូបសម្រស់ស្រស់សង្ហាស្ទើរតែឥតខ្ចោះក៏ពិតមែន តែអតីតហ្វេ្រសស៊ីប៊យប្រចាំឆ្នាំ ២០០៩ រូបនេះបានបញ្ជាក់ថា ក្នុងរយៈពេលនេះលោកចាប់ផ្តើមថែទាំសម្រស់ដែលមានដូចជា សុខភាព គីទ្បូ ស្បែក និង សក់ ដើម្បីត្រៀមខ្លួនទទួលការងារសិល្បៈជាថ្មីវិញ ក្រោយពីជំងឺកូវីដ-១៩ បានធូរស្បើយ ។ ក្នុងនោះក៏មានការជូនពរឱ្យលោក សេង រ៉ាក់ដា បានទទួលជោគជ័យ ហើយក៏មានហ្វេនៗជាច្រើនទន្ទឹងរង់ចាំការសម្តែងជាថ្មីរបស់ប្រុសសា្អតសាច់ខ្ចីរូបនេះ ។
កន្លងមកលោក សេង រ៉ាក់ដា ធ្លាប់លេចមុខនៅក្នុងការសម្តែងបទចម្រៀងជាច្រើនបទ តែគួរឱ្យស្តាយលោកក៏បានចាកចេញពីអាជីពនេះ ដែលគិតមកដល់ពេលនេះប្រមាណជា ១៣ ឆ្នាំហើយ ។ បើប្រៀបធៀបសម្រស់របស់លោកពីមុន និង បច្ចុប្បន្នមានការខុសប្លែកគ្នាច្រើនរហូតអ្នកគាំទ្រមួយចំនួនចំណាំលោកមិនបានទៀតផង ៕