អតីតកាលដ៏មានន័យ! នេះជាតារាចម្រៀងប្រុសល្បីៗ ៥ ដួង ប្រចាំផលិតកម្ម SSB កាលពី ២០ ឆ្នាំមុន
បើរំឭកទៅដល់ផលិតកម្មល្បីឈ្មោះមួយកាលពីកំឡុងឆ្នាំ ២០០០ ដែលមានការបង្កើតដោយអ្នកដឹកនាំល្បីឈ្មោះលោក ហ្វៃ សំអាង មហាជនអ្នកគាំទ្រប្រាកដជានៅចាំច្បាស់គឺផលិតកម្ម SSB ។
កាលនោះ ផលិតកម្ម SSB គឺជាផលិតមួយដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ក្នុងការផលិតបទចម្រៀង MV ព្រមទាំងខ្សែភាពយន្តជាច្រើនយ៉ាងជក់ចិត្តទៀតផង ។ យ៉ាងណាមិញថ្ងៃនេះ «ប្រជាប្រិយ» នឹងរំឭកនូវតារាចម្រៀងប្រុសល្បីៗ ៥ រូប ប្រចាំផលិតកម្ម SSB ដែលនៅតែបន្តស្ថិតនៅក្នុងបេះដូងរបស់អ្នកគាំទ្រជានិច្ច ៖
១- លោក ហេង ប៊ុនលាភ
លោក ហេង ប៊ុនលាភ គឺជាតារាចម្រៀងប្រុសមានប្រជាប្រិយភាពមួយរូបក្នុងចំណោមតារាប្រុសផ្សេងទៀត ដោយលោកត្រូវបានមហាជនដាក់នាមថាជាតារាចម្រៀងមនោសញ្ចេតនា ព្រោះបទចម្រៀងរបស់លោកភាគច្រើនសុទ្ធសឹងតែកម្សត់ៗ ។
២- លោក ប៊ុន សក្តិ
លោក ប៊ុន សក្តិ គឺជាតារាចម្រៀងប្រចាំផលិតកម្ម SBB ដែលបទចម្រៀងរបស់លោកភាគច្រើនអ្នកនិពន្ធតម្រូវឲ្យច្រៀងជាបទចម្រៀងបែបជនបទ ស្រទន់ ដែលស័ក្តិសមទៅនឹងទឹកដមសំឡេងរបស់លោក ។ កាលនោះបទចម្រៀងដំបូងដែលលោក ប៊ុក សក្តិ ត្រូវបានមហាជនចាប់ផ្តើមស្គាល់គឺមានចំណងជើងថា «ជិះក្របី» ។
៣- លោក ម៉េង ប៊ុនឡូ
លោក ម៉េង ប៊ុនឡូ គឺជាតារាចម្រៀងមួយ ដែលត្រូវបានគេស្គាល់ក្នុងផលិតកម្ម SSB តាមការបកស្រាយបទចម្រៀងគ្រប់ចង្វាក់ មិនថាតែមនោសញ្ចេតនា ញាក់កន្ត្រាក់អារម្មណ៍ ឬ ប្រពៃណីនោះទេ ។ កាលនោះតារាប្រុសរូបនេះក៏មានបទចម្រៀងបែប R&B ទៀតផង ។
៤- លោក ម៉េង ប៊ុនលី
លោក ម៉េង ប៊ុនលី ត្រូវបានគេស្គាល់ថាជាបងប្រុសបង្កើតរបស់លោក ម៉េង ប៊ុនឡូ ហើយលោកក៏មានស្ទីលនៃការច្រៀងមិនខុសប្លែកពីប្អូនប្រុសរបស់លោកប៉ុន្មាននោះឡើយ ។ បទចម្រៀងរបស់លោកសុទ្ធតែទទួលបានការគាំទ្រពីមហាជន ។
៥- លោក គង់ សង្វាដានី
លោក គង់ សង្វាដានី គឺជាតារាចម្រៀងមួយរូបដែលមានវ័យក្មេងជាងគេនៅក្នុងផលិតកម្ម SSB កាលពីជំនាន់នោះ ។ តារាចម្រៀងប្រុសរូបនេះ ក៏ជាតារាចម្រៀងពេញនិយមខ្លាំងផងដែរ ក៏ព្រោះតែការលេងស្ទីលតុបតែងខ្លួន ស្ទីលនៃការច្រៀង ជាពិសេសរូបរាងស្រស់សង្ហារបស់លោក ៕