ជិតក្លាយជាកូនក្រមុំ ទឹម រដ្ឋា ហ៊ានបើកកកាយរឿងគូស្នេហ៍បែបនេះ គ្មានលាក់លៀម
កាលពីប៉ុន្មានថ្ងៃមុន តារាសម្ដែង ទឹម រដ្ឋា បានបង្ហាញអារម្មណ៍រំភើបក្ដុកក្ដួលជាពន់ពេក ខណៈគូស្នេហ៍សំណព្វចិត្ត បានលត់ជង្គង់សុំនាងរៀបការយ៉ាងរ៉ូមែនទិកនៅលើទូកឯកជន ជាមួយនឹងចិញ្ចៀនពេជ្រគ្រាប់ធំភ្លឺចែងចាំង ដែលជាពេលវេលាមួយរបស់មនុស្សស្រីចង់បានបំផុតពីមនុស្សដែលខ្លួនស្រឡាញ់ ។
មិនយូរមិនឆាប់ ទឹម រដ្ឋា នឹងបានស្លៀកឈុតក្លាយជាកូនក្រមុំដ៏ស្រស់ស្អាត តែយ៉ាងណាមុននឹងកាន់ដៃគូស្នេហ៍ក្លាយជាប្ដីប្រពន្ធស្របច្បាប់ តារាសម្ដែងស្រីរូបនេះ ក៏បានទម្លាយថានាង និង គូស្នេហ៍ក៏ឈ្លោះគ្នាញឹកញាប់ដែរ គ្រាន់តែទោះឈ្លោះគ្នាយ៉ាងណាក៏មិនដែលឈប់ស្រឡាញ់គ្នាដែរ ។
ទឹម រដ្ឋា បើកកកាយពីស្នេហារបស់នាងថា «តាំងពីស្រឡាញ់គ្នាមក យើងក៏ឈ្លោះគ្នាញឹកញាប់ ប៉ុន្តែយើងមិនដែលឈប់ស្រឡាញ់អីតិចទេ ទោះបីឈ្លោះគ្នាខ្លាំងប៉ុនណាក៏ដោយ ប៉ុន្តែក៏មិនដែលឈប់ស្រឡាញ់សូម្បីតែបន្តិច ហើយមានតែស្រឡាញ់កាន់តែខ្លាំងទៅវិញ បើខ្ញុំធ្វើអ្វីមួយមិនល្អ គាត់ក៏ប្រាប់ខ្ញុំហើយខ្ញុំក៏ដូចគ្នា តែងតែជួយដាស់តឿនគ្នា ចង់ឱ្យយើងនៅជាមួយគ្នាបែបនេះឱ្យបានយូរៗ និង ជារៀងរហូតទៅ ព្រោះយើងនៅមានរឿងច្រើនទៀតដែរត្រូវធ្វើជា១គ្នា» ៕