អ្នកមេម៉ាយសាច់ខ្ចី ៦ រូបនេះ ទោះគ្មានប្តីជាខ្នងបង្អែក តែរស់យ៉ាងរឹងមាំ ឯសម្រស់វិញស្អាតទៅៗ
សម្រាប់មនុស្សស្រី សម្រស់គឺជារឿងសំខាន់បំផុត ពោលគឺមិនចំពោះតែអ្នកនៅលីវ មនុស្សដែលរៀបការួចនោះទេ ត្រូវតែស្រស់ស្អាតជានិច្ច ជាពិសេសមនុស្សស្រីដែលលះលែងប្ដីហើយ កាន់តែត្រូវរៀបចំខ្លួនឱ្យស្រស់ស្អាតជានិច្ច ដើម្បីបង្ហាញពីភាពរឹងមាំ គ្មានគេក៏យើងអាចរស់បានយ៉ាងមានក្ដីសុខ ប្រកបដោយភាពជឿជាក់ និង ធ្វើឱ្យគេស្ដាយក្រោយពីបែបគ្នា ។
ជាការពិត បើក្រឡេកទៅមើលសម្រស់តារាស្រីល្បីៗមួយចំនួន ដែលពួកគេមានឈ្មោះជាស្ត្រីមេម៉ាយទាំងវ័យក្មេង និង ថែមទាំងអ្នកខ្លះមានកូនហើយក៏ពិតមែន ប៉ុន្ដែតារាស្រីទាំង ៦ ដួងនេះ ពូកែថែសម្រស់ណាស់ នៅតែស្រស់ស្អាតផូរផង់ សាច់ឈាមសខ្ចីមិនចាញ់កាលពីក្រមុំនោះទេ ។
១. សុខ សោម៉ាវត្តី
តារាសម្ដែង សុខ សោម៉ាវត្តី កំពុងតែមានទីផ្សារខ្លាំងនៅក្នុងវិស័យសិល្ប បើទោះបីជារូបនាងមានឈ្មោះជាស្រ្តីមេម៉ាយ និង ថែមទាំងមានកូនធំចង់ទន្ទឹមខ្លួនហើយពិតមែន តែរូបសម្រស់របស់នាងនៅតែស្រស់ស្អាតខ្លាំងដដែល។
២. ភិន សុដាលីស
ងាកមកមើលអ្នកមេម៉ាយវ័យក្មេង ភិន សុដាលីស ឯណោះវិញ ទោះបីជាត្រូវមើលថែកូនស្រីតែម្នាក់ឯង ណាការងារសិល្បៈ និង ការងារមុខជំនួញផ្ទាល់ខ្លួនមមាញឹកយ៉ាងណាក្ដី តែនាងក៏មិនភ្លេចមើលថែសម្ផស្សឱ្យនៅតែក្មេងស្អាតដែរ ។
៣. សុខ ស្រីនាង
តារាចម្រៀងស្ថិតក្នុងដួងចិត្តយុវវ័យ សុខ ស្រីនាង ជោគជ័យនៅក្នុងជីវិតការងារ ប៉ុន្ដែនាងបែរជាជួបជីវិតគូមិនសមប្រកបទៅវិញ តែបើទោះបីជាបែបនេះ អ្នកមេម៉ាយវ័យក្មេងខាងលើ នៅតែឈរយ៉ាងរឹងមាំបន្តដំណើរនៅក្នុងអាជីពចម្រៀង តុបតែងខ្លួនស្រស់ស្អាត រក្សាភាពថ្លៃថ្នូរជាស្រ្តីខ្មែរធ្វើឱ្យមហាជនជាច្រើនគោរពស្រឡាញ់ ។
៤. លី ចាន់សីហា
ចាប់តាំងពីសម្រេចចិត្តលះលែងជាមួយអតីតស្វាមី តារាសម្ដែង លី ចាន់សីហា ត្រូវបំពេញតួនាទីជាឪពុកផង និង ជាម្ដាយផងក្នុងការមើលថែកូនស្រីសំណព្វចិត្ត ហើយកន្លងមក មហាជនតែងកោតសរសើរថានាងគឺជាអ្នកជំនួញស្រីវ័យក្មេងដែលមានទាំងរូបសម្រស់ និង សមត្ថភាព ។
៥. ទូច ស្រីល័ក្ខ
អ្នកមេម៉ាយកូនមួយរូបនេះក៏មានរូបសម្រស់ស្រស់ស្អាតមិនធម្មតាដែរ ដោយជាញឹកញាប់ ទូច ស្រីល័ក្ខ តែងបង្ហាញពីភាពស្រស់ស្អាត និង រាងស្រឡូនជាមួយនឹងក្បាលពោះរាបស្មើដែលជាទីប្រាថ្នារបស់នារីជាច្រើន។
៦. ស៊ុំ សុម៉ាលី
តារាសម្ដែងសាច់សខ្ចីរូបនេះ ក៏ពូកែថែរក្សាសម្រស់ណាស់ដែរ គេសង្កេតឃើញចាប់តាំងពីចែកផ្លូវគ្នាជាមួយអតីតស្វាមីមក ស៊ុំ សុម៉ាលី កាន់តែស្រស់ស្អាតឡើងរាល់ថ្ងៃ ។