
ក្រោយលទ្ធផលតេស្តចុងក្រោយអវិជ្ជមាន ឆន សុវណ្ណារាជ ស្នើសុំរឿងនេះក្នុងនាមជាខ្មែរតែមួយ
កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀង ឆន សុវណ្ណារាជា បានធ្វើឲ្យមហាជនអ្នកគាំទ្ររំភើប និង ត្រេកអរយ៉ាងខ្លាំងផលតេស្តលើក ៣ ពោលគឺលើកចុងក្រោយរបស់លោកគឺទទួលបានលទ្ធផលអវិជ្ជមានដូចដើម ។ ក្នុងនោះតារាប្រុសរូបនេះក៏បានបញ្ជាក់ថា លោកនឹងបន្តធ្វើចត្តាឡីស័កឲ្យគ្រប់ ១៤ ថ្ងៃ តាមការណែនាំរបស់ក្រសួងផងដែរ ។
យ៉ាងណាមិញ មកដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាសខាងលើនេះ ក៏បានបង្ហោះសាជាថ្មីក្នុងន័យស្នើសុំដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យចូលរួមទប់ស្កាត់ការពារកូវីដ-១៩ នូវ ៣ កុំ និង ៣ ការពារផងដែរ ។
លោក ឆន សុវណ្ណរាជ បានរៀបរាប់នូវការស្នើសុំរបស់លោកថា «ខ្មែរតែមួយក្រោមមេឃតែមួយ កម្ពុជាត្រូវតែរឹងមាំ ការងារមួយនេះផ្តើមចេញពីពួកយើងទាំងអស់គ្នា សូមគោរពតាមអនុសាសន៍របស់រដ្ឋាភិបាល ៣កុំ ៣ការពារ នឹងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយប្រុងប្រយ័ត្នបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ទាំងអស់គ្នា ខ្ញុំជឿជាក់ថាពួកយើងនឹងធ្វើបាន ។ ដោយក្តីស្រឡាញ់នឹងបារម្ភពីខ្ញុំបាទ ឆន សុវណ្ណារាជ» ៕